leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នាពេលកន្លងមក គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានដឹកនាំអនុវត្តយ៉ាងពេញលេញនូវសារទូរលេខ និងសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រីស្តីពីការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ព្រមទាំង​បានដឹកនាំកងកម្លាំងមានសមត្ថកិច្ចឲ្យ​ក្តាប់ជាប់ស្ថានការណ៍ បង្កើនការត្រួតពិនិត្យ គ្រប់គ្រង ចាប់ខ្លួន និងចាត់វិធានការចំពោះករណីរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ

មានប្រសាសន៍ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានស្នើឱ្យគណៈកម្មាធិការដឹកនាំលេខ ៣៨៩ ខេត្ត Tay Ninh បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងផែនការរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី គណៈកម្មាធិការដឹកនាំជាតិលេខ ៣៨៩ និងគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh ស្តីពីការបង្កើន​វិធានការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយ និងការដឹកជញ្ជូនទំនិញខុសច្បាប់ឆ្លងកាត់ព្រំដែន។

កងកម្លាំងមានសមត្ថកិច្ចបង្កើន​ការសម្របសម្រួលបន្ថែមទៀតជាមួយភាគីពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយ និងការរំលោភកម្មសិទ្ធិបញ្ញាក្នុងវិសាលភាពនៃការទទួលខុសត្រូវរបស់ខ្លួន។ គណៈកម្មាធិការដឹកនាំ៣៨៩ របស់ខេត្ត ត្រូវយកចិត្តទុកដាក់ដឹកនាំស្ថាប័នមានសមត្ថកិច្ចនានាឲ្យ​ធ្វើការត្រួតពិនិត្យ កែសម្រួល បំពេញបន្ថែមបទប្បញ្ញត្តិស្តីពីការសម្របសម្រួល​ឱ្យបានល្អនៅពេលដែល​មានការផ្លាស់ប្តូអំពីរចនាសម្ព័ន្ធរបស់កងកម្លាំងនានា ធានាថាការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ មិនត្រូវអាកខាន ហើយកាន់តែមានប្រសិទ្ធភាព។ល៕

បកប្រែដោយ Duy Hoan