លោកឧត្តមសេនីយ៍ឯក Trinh Van Quyet អញ្ជើញចូលរួមពិធីសច្ចាប្រណិធាននៃយុទ្ធជនថ្មី នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន តំបន់លេខ ២ កងទ័ពជើងទឹក
កប.អនឡាញ - នាព្រឹកថ្ងៃទី ៤ ខែមិថុនា លោកឧត្តមសេនីយ៍ឯក Trinh Van Quyet លេខាមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូបានអញ្ជើញចូលរួមពិធីសច្ចាប្រណិធាននៃយុទ្ធជនថ្មីឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន តំបន់លេខ ២ កងទ័ពជើងទឹក។
មានប្រសាសន៍នៅក្នុងពិធី លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានអបអរសាទរ និងលើកសរសើរចំពោះលទ្ធផល និងសមិទ្ធិផលដែលមជ្ឈមណ្ឌលហ្វឹកហ្វឺន តំបន់លេខ ២ កងទ័ពជើងទឹកសម្រេចបាន ក្នុងការអនុវត្តភារកិច្ចហ្វឹកហ្វឺនយុទ្ធជនថ្មីឆ្នាំ ២០២៥។
    |
 |
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet លើកទឹកចិត្តដល់យុទ្ធជនថ្មីនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន តំបន់លេខ ២ កងទ័ពជើងទឹក |
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើឱ្យយុទ្ធជនថ្មីម្នាក់ៗ ចងចាំជានិច្ចនូវពាក្យសច្ចាប្រណិធាន រំលឹកនូវប្រពៃណីនៃវីរភាពប្រយុទ្ធ ភាពវៃឆ្លាត ភាពច្នៃប្រឌិត ភាពម្ចាស់ការលើដែនសមុទ្រ ការប្តេជ្ញាប្រយុទ្ធ និងការប្តេជ្ញាឈ្នះរបស់កងទ័ពជើងទឹកប្រជាជនវៀតណាមវិរភាព។ ដោយហេតុនោះ បន្តខិតខំសិក្សា ហាត់ពត់លត់ដំ និងលើកកំពស់អត្តចរិតនយោបាយ ជំនាញយោធា កម្លាំងកាយសម្បទា សីលធម៌បដិវត្តន៍ ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ រស់នៅប្រកបដោយទំនួលខុសត្រូវ មានក្តីស្រមៃ និងបំណងប្រាថ្នា និងឧត្តមគតិ សក្តិសមជាកងទ័ពលោក អ៊ំ ហូ ដែលជាយុទ្ធជនជើងទឹកនៃយុគសម័យថ្មី។ បន្តជំរុញបំណងប្រាថ្នាក្នុងការរួមចំណែក និងស្មារតីនៃការជំនះពុះពារការលំបាក ត្រៀមខ្លួនប្រយុទ្ធ និងលះបង់ដើម្បីការពារយ៉ាងមុតមាំនូវអធិបតេយ្យភាពដែនសមុទ្រ និងដែនកោះដ៏ពិសិដ្ឋនៃមាតុភូមិ។ល។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានទៅទស្សនា ត្រួតពិនិត្យបន្ទាយ និងដាំដើមឈើអនុស្សាវរីយ៍នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន តំបន់លេខ ២ កងទ័ពជើងទឹក៕
បកប្រែដោយ Huyen Trang