ក្នុងរយៈពេលមួយខែ សិក្ខាកាមដែលជានាយទាហាន និងយោធិនអាជីពនៃអង្គភាពនានានៅតាមខ្សែបន្ទាត់ព្រំដែនវៀតណាម-ឡាវ នៃកងទ័ពការពារព្រំដែនទីក្រុង Hue នឹងត្រូវបានបណ្តុះបណ្តាលលើខ្លឹមសារដូចខាងក្រោម៖ ចំណេះដឹងជាមូលដ្ឋាននៃសូរសព្ទ វាក្យសព្ទ វេយ្យាករណ៍ វប្បធម៌ សេដ្ឋកិច្ច - សង្គមរបស់ជនរួមជាតិ Pa Co - Ta Oi នៅស្រុក A Luoi ជំនាញស្តាប់ ការនិយាយ ការអាន ការសរសេរភាសាជនជាតិ។ល។

leftcenterrightdel
លោកវរសេនីយ៍ឯក Dang Ngoc Hieu មានប្រសាសន៍ក្នុងពីធីបើកវគ្គសិក្សា

ក្នុងវគ្គសិក្សា សិក្ខាកាមនឹងមានឱកាសជួបជាមួយប្រជាជននៅមូលដ្ឋាន ស្វែងយល់អំពីវប្បធម៌ និងទំនៀមទម្លាប់របស់ជនជាតិភាគតិច... នៅចុងបញ្ចប់នៃវគ្គសិក្សា គណៈកម្មាធិការរៀបចំនឹងរៀបចំការប្រឡង វាយតម្លៃលទ្ធផល និងផ្ដល់វិញ្ញាបនបត្រដល់សិក្ខាកាម។

មានប្រសាសន៍ក្នុងពិធីបើក លោកវរសេនីយ៍ឯក Dang Ngoc Hieu បានអះអាងថា វគ្គបណ្តុះបណ្តាលមិនត្រឹមតែលើកកំពស់ជំនាញរបស់កម្មាភិបាល និងយុទ្ធជនប៉ុណ្ណោះទេ ថែមទាំងជាគន្លឹះសម្រាប់ការស្វែងយល់ និងការតភ្ជាប់ជាមួយប្រជាជន។ ការប្រើប្រាស់ស្ទាត់នូវភាសាភាសាជនជាតិភាគតិច Pa Co - Ta Oi ជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការផ្សព្វផ្សាយគោលនយោបាយ និងគោលការណ៍របស់បក្ស និងរដ្ឋដល់ប្រជាជន រួមចំណែកការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែន ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាអត្តសញ្ញាណវប្បធម៌ បំពេញតម្រូវការ និងភារកិច្ចការពារអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែនក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Thuy Anh