leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Ngoc Hai នាយរងសេនាធិការយោធភូមិភាគទី ៧ ថ្លែងសុន្ទរកថាបើកវគ្គ

ថ្លែងសុន្ទរកថាបើកវគ្គ លោកឧត្តមសេនីយ៍ត្រី Le Ngoc Hai បានស្នើឱ្យគណៈកម្មាធិការរៀបចំ គ្រូបង្រៀន អ្នកបកប្រែ និងបុគ្គលិកបម្រើឱ្យលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងសហការយ៉ាងជិតស្និទ្ធរវាងទីភ្នាក់ងារ និងអង្គភាព ដើម្បីត្រៀមរៀបចំគ្រប់គ្រាន់ ធានាឲ្យបាននូវសម្ភារៈបរិក្ខារសម្រាប់ការរស់នៅ និងការសិក្សា។ 

leftcenterrightdel
ប្រតិភូទាំងឡាយនិងសិក្ខាកាមនៃនៃកងយោធពលខេមរភូមិន្ទថតរូបជាអនុស្សាវរីយ៍ (រូបថត៖ baoquankhu7.vn)

លោកឧត្តមសេនីយ៍ត្រី Le Ngoc Hai បានស្នើឱ្យសិក្ខាកាមសហការឱ្យបានល្អជាមួយគណៈកម្មាធិការរៀបចំ គ្រូបង្រៀន និងអ្នកបកប្រែ ដើម្បីរក្សា គ្រប់គ្រងថ្នាក់រៀន និងគោរពបទប្បញ្ញត្តិ។ លើកកម្ពស់ទំនាក់ទំនងល្អរវាងសិក្ខាកាម និងគណៈកម្មាធិការរៀបចំ គ្រូបង្រៀន និងអ្នកបកប្រែ ក៏ដូចជាចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរវៀតណាម និងកម្ពុជានិយាយរួម និងរវាងយោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទកម្ពុជានិយាយដោយឡែក។

សិក្ខាកាមទាំងអស់ត្រូវតែខិតខំប្រឹងប្រែង ធានាឲ្យបាននូវពេលវេលាសិក្សា និងខិតខំសម្រេចបាននូវលទ្ធផលបណ្តុះបណ្តាលខ្ពស់បំផុត ហើយពេលត្រឡប់ទៅអង្គភាពវិញ សិក្ខាកាមទាំងនេះនឹងក្លាយជានាយទាហានស្នូល និងបំពេញរាល់កិច្ចការដែលបានប្រគល់ជូន៕

បកប្រែដោយ Pham Diep