នៅក្នុងជំនួបនេះ លោក Nguyen Trong Nghia បានស្នើថា ភាគីទាំងពីរសហការយ៉ាងសកម្មដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជាពិសេសលទ្ធផលនៃដំណើរទស្សនកិច្ចនៅវៀតណាម នាពេលថ្មីៗនេះរបស់លោក Anura Kumara Dissanayaka ប្រធានាធិបតីស្រីលង្កា និងពង្រឹងទំនាក់ទំនងនយោបាយតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ព្រមទាំងចាត់វិធានការដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ ទេសចរណ៍ វប្បធម៌ អប់រំ និងបណ្តុះបណ្តាល ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអង្គការប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Trong Nghia និងលោកស្រី Harini Amarasuriya

លោកស្រី Harini Amarasuriya បានចាត់ទុកថា ភាគីទាំងពីរគប្បីពិភាក្សាជាក់ស្តែងអំពីការបង្កើតលក្ខណៈងាយស្រួលសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដូចជាការលើកលែងទិដ្ឋាការ ការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ ការអប់រំ និងការផ្លាស់ប្តូរនិស្សិត ហើយឲ្យដឹងថា ស្រីលង្កាចង់រៀនពីបទពិសោធន៍របស់វៀតណាមក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយបញ្ជាក់ថា ស្រីលង្កាមានគោលបំណង និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមមកបណ្តាក់ទុននៅស្រីលង្កា។

លោក Nguyen Trong Nghia និងលោកស្រី Harini Amarasuriya បានឯកភាពគ្នាលើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្សកាន់អំណាចទាំងពីរ បើកផ្លូវហោះហើរត្រង់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោក Nguyen Trong Nghia បានជួបជាមួយលោក T. Silva អគ្គលេខាគណបក្សរណសិរ្សរំដោះប្រជាជនដែលកំពុងកាន់អំណាច និងជួបសំណេះសំណាលជាមួយម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅស្រីលង្កា៕

បកប្រែដោយ Thanh Cong