leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបជាមួយ លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន

នៅក្នុងជំនួបនេះ លោក Marcos ប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពល្អក្នុងទំនាក់ទំនងរវាងហ្វីលីពីន និងវៀតណាម ដែលជាប្រទេសតែមួយគត់ក្នុងអាស៊ានដែលបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយហ្វីលីពីន ហើយសង្ឃឹមថាភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយដើម្បីដំឡើងទំនាក់ទំនងទៅកម្រិតខ្ពសថ្មីមួយទៀត។

មេដឹកនាំហ្វីលីពីនឲ្យដឹងថា ប្រទេសទាំងពីរមាន សក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ-ការពារជាតិ កសិកម្ម ការនាំចូល និងនាំចេញអង្ករ និងថាមពលកកើតឡើងវិញ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបជាមួយ លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អបអរសាទរប្រទេសហ្វីលីពីនដែលបានរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិដោយជោគជ័យជាមួយនឹងការដែលសម្ព័ន្ធភាពកាន់អំណាចដែលដឹកនាំដោយគណបក្សសហព័ន្ធហ្វីលីពីន (PFP) ទទួលបានអាសនៈភាគច្រើននៅក្នុងសភាតំណាងរាស្រ្ត និងសង្កត់ធ្ងន់លើសារៈសំខាន់នៃឆ្នាំ ២០២៥ ជាឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១០ នៃការបង្កើតទំនាក់ទំងនងភាពជាដៃគូយុទ្ធសាស្ត្រ ឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៦។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសទាំងពីរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យភាគីទាំងពីរជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួននាពេលខាងមុខ ដែលក្នុងនោះត្រូវផ្តល់អាទិភាពខ្ពស់ដល់ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សម្រួលពាណិជ្ជកម្ម ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានឆាប់ដល់ ១០ ពាន់លានដុល្លារ ពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ។

ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា មេដឹកនាំទាំងពីរបានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី សហការយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងចិន ដើម្បីជំរុញការចរចាស្តីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

បកប្រែដោយ Duy Hoan