កម្ពុជាចងចាំជានិច្ចចំពោះការរួមចំណែកដ៏ធំធេងរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី ២៤ ខែឧសភា គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម។
ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចារលើសៀវភៅក្រាំងមាសថា៖ គណបក្សប្រជាជនកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពរបស់លោក Tran Duc Luong អតីតប្រធាននៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ គណបក្សប្រជាជនកម្ពុជាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ដ៏ធំធេងដល់បក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសគឺគ្រួសាររបស់លោក Tran Duc Luong។
* នាល្ងាចថ្ងៃដដែល លោក Do Van Chien សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញទទួលជួបគណៈប្រតិភូកម្ពុជា។
    |
 |
លោក Do Van Chien ទទួលជួបលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន |
តាងនាមបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានថ្លែងអំណរគុណចំពោះគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលបានមកគោរពវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋ ដោយសម្តែងនូវមនោសញ្ចេតនា ដែលកម្ពុជាផ្ដល់ដល់វៀតណាម និងលោក Tran Duc Luong អតីតប្រធានរដ្ឋ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដល់បក្ស រដ្ឋ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប្រជាជន និងក្រុមគ្រួសារលោក Tran Duc Luong អតីតប្រធានរដ្ឋ។ លោកស្រីកិត្តិសង្គហបណ្ឌិតបញ្ជាក់ថា កម្ពុជានឹងចងចាំជានិច្ច និងដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់លោកអតីតប្រធានរដ្ឋ ក្នុងការជម្រុញទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសទាំងពីរ និងរវាងប្រជាជននៃប្រទេសទាំងពីរ ហើយនឹងសហការជាមួយវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀត។
លោក Do Van Chien និងលោកស្រីកិត្តិសង្គហបណ្ឌិ ម៉ែន សំអន បានរំលឹកឡើងវិញនូវការរួមវិភាគទានដ៏ធំធេងរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋ ចំពោះបុព្វហេតុបដិវត្តន៍វៀតណាម និងទំនាក់ទំនងវៀតណាម-កម្ពុជា។ លោក Do Van Chien បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា ដែលបក្ស រាជរដ្ឋាភិបាល ប្រជាជនកម្ពុជា និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់លោកអតីតប្រធានរដ្ឋ។
ប្រធានរណសិរ្សនៃប្រទេសទាំងពីរបានឯកភាពថា រួមជាមួយការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងរណសិរ្សទាំងពីរក៏សម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ជាច្រើន រួមចំណែកជំរុញជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ជួយទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ៕
បកប្រែដោយ Thuy Anh