ដោយពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងថែមទៀត លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យតង់ហ្សានី ឆាប់បើកស្ថានទូតនៅវៀតណាម។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាការផ្តោតសំខាន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល និងប្រៀបខ្លាំងដូចជា៖ បរិវត្តកម្មឌីជីថល កសិកម្ម ជលផល ទេសចរណ៍ អាកាសចរណ៍ ការអប់រំ និងបណ្តុះបណ្តាល សន្តិសុខតាមអ៊ីនធឺណិត។ល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Mahmoud Thabit Kombo រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអាហ្វ្រិកខាងកើត របស់សាធារណរដ្ឋតង់ហ្សានី (រូបថត៖ vnanet.vn)

រីឯលោក Mahmoud Thabit Kombo រដ្ឋមន្ត្រីបានសម្តែងនូវការចាប់អារម្មណ៍ចំពោះសារដ៏ខ្លាំងក្លារបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្នុងពិធីអបអរសាទរអំពីការអភិវឌ្ឍរបស់វៀតណាមនាពេលអនាគត និងកិច្ចសន្យាប្រកបដោយមានទំនួលខុសត្រូវរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ។

នាថ្ងៃដដែល នៅទីក្រុងហូជីមិញ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោក Vandrack Jaenschke រដ្ឋមន្ត្រីក្រសួងការបរទេសនីការ៉ាហ្គា។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងវិស័យបំពេញបន្ថែមនាគ្នាទៅវិញទៅមក ទន្ទឹមនឹងនោះបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកា និងអង្គការអន្តរជាតិនានា គាំទ្រ និងជួយគ្នាទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងក្នុងតំបន់នីមួយៗ៕

បកប្រែដោយ Huyen Trang