ក្នុងអត្ថបទដែលបានចុះផ្សាយនាថ្ងៃទី ៣០ ខែមេសា កាសែត Asahi បានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបអនុស្សាវរីយ៍ត្រូវបានប្រារព្ធឡើងនៅទីក្រុងហូជីមិញ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសជាមិត្តប្រពៃណីរបស់វៀតណាម ដើម្បីកត់ត្រាជ័យជំនះ និងអនុស្សាវរីយ៍ក្នុងអតីតកាល ព្រមទាំងបង្ហាញដល់សហគមន៍អន្តរជាតិនូវការអភិវឌ្ឍរបស់វៀតណាម។ កាសែតជប៉ុនបានពិពណ៌នាអំពីផ្លាកសញ្ញា និងផ្ទាំងរូបភាពអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ ដែលត្រូវបានរៀប​ចំ​នៅគ្រប់ទីកន្លែងក្នុងទីក្រុងហូជីមិញ ខណៈដែលប្រជាជនសប្បាយរីករាយនៅតាមដងផ្លូវ និងថតរូបទុកអនុស្សាវរីយ៍ជាមួយទង់ជាតិនៅក្នុងដៃរបស់ពួកគេ។

អត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ក៏បានសន្និដ្ឋានថា ចាប់ពីយប់មុន ប្រជាជនរាប់ពាន់នាក់បានសម្រុកចូលតាមដងផ្លូវនៅកណ្តាលទីក្រុងហូជីមិញ ដើម្បីតាមដានពិធីដង្ហែក្បួនព្យុហយាត្រាក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍។

leftcenterrightdel
ការព្យុហយាត្រានៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ (រូបថត៖ Reuters)

នៅក្នុងអត្ថបទមួយទៀត ទីភ្នាក់ងារសារព័ត៌មាន Reuters បានពិពណ៌នាអំពីបរិយាកាសមោទនភាព និងការរំភើបបចិត្តនៅទីក្រុងហូជីមិញ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍របស់ប្រជាជាតិវៀតណាមទាំងមូល។

ទន្ទឹមនឹងនោះ ទូរទស្សន៍ NHK បានចាត់ទុកថា ពិធីរំលឹកខួបអនុស្សាវរីយ៍នេះមិនត្រឹមតែលើកសរសើរជ័យជំនះជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងតាមរយៈនោះ ថ្នាក់ដឹកនាំវៀតណាមក៏បានសង្កត់ធ្ងន់លើសមិទ្ធិផលកំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍ដែលប្រទេសសម្រេចបានបន្ទាប់ពីសង្គ្រាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។

កាសែត Reporte Asia របស់ប្រទេសអាហ្សង់ទីន បានសង្កត់ធ្ងន់ថា ជ័យជំនះនៅថ្ងៃទី ៣០ ខែមេសា គឺជានិមិត្តរូបនៃសាមគ្គីភាព ស្មារតីប្រយុទ្ធយ៉ាងអង់អាចក្លាហាន សក្ខីភាពដ៏ភ្លឺស្វាងនៃវីរភាពបដិវត្តន៍និយមវៀតណាម ឧត្តមភាពនៃស្មារតី និងបញ្ញារបស់ប្រជាជនវៀតណាម និងជាសមិទ្ធិផលដ៏អស្ចារ្យបំផុតនៃបុព្វហេតុរំដោះជាតិ។

កាសែតធំៗជាច្រើននៅក្នុងប្រទេសម៉ិកស៊ិកក៏បានចុះផ្សាយអត្ថបទអំពីជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាមក្នុងសង្គ្រាមតស៊ូដើម្បីដណ្តើមឯករាជ្យភាព និងបង្រួបបង្រួមប្រទេសជាតិ ក៏ដូចជាដំណើររបស់ខ្លួនដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសក្ដានុពល និងកិត្យានុភាពនៅលើឆាកអន្តរជាតិ។

នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានធំៗ បានចុះផ្សាយអត្ថបទ និងរូបភាពគួរឱ្យចាប់អារម្មណ៍អំពីពិធីរំលឹកខួបអនុស្សាវរីយ៍នៅទីក្រុងហូជីមិញ ហើយបានបញ្ជាក់ថា ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បង្ហាញពីការបញ្ចប់សង្គ្រាម និងបើកសករាជថ្មីនៃការអភិវឌ្ឍសម្រាប់ប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម។

ជាពិសេស សារព័ត៌មានជាច្រើនបានគូសបញ្ជាក់ពីសារ និងបំណងរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីកសាងអនាគតសន្តិភាព វិបុលភាព សាមគ្គីភាព និងអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ សារព័ត៌មានទាំងនេះបានចាត់ទុកថា ប្រជាជនវៀតណាមមានមោទនភាពចំពោះអតីតកាលរបស់ពួកគេ ហើយជឿជាក់លើអនាគតដ៏រុងរឿង និងរីកចម្រើនរបស់ប្រទេសជាតិ។ ជាពិសេស ABC News បានចុះផ្សាយអត្ថបទមួយក្រោមប្រធានបទ "វៀតណាមរំលឹកខួបលើកទី៥០  នៃទិវាបញ្ចប់សង្រ្គាម និងផ្តោតលើសន្តិភាព"។ ដូចគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មាន AP ក៏បានដកស្រង់សុន្ទរកថាដ៏សំខាន់របស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមនៅឯពិធីនេះ ដោយសង្កត់ធ្ងន់ថា "យើងត្រូវ​ធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាននាសព្វថ្ងៃនេះ ក្នុង​បំណងបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយ​នូវពិភពលោកមួយ​ដ៏ល្អប្រសើរ ជំនឿ និងការកោតសរសើរចំពោះស្មារតីនៃការទទួលខុសត្រូវ និងប្រាជ្ញារបស់មនុស្សជំនាន់នេះ"៕

បកប្រែដោយ Huyen Trang