លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងចងចាំជានិច្ចនូវចំណងសាមគ្គីភាព និងការគាំទ្រដែលគុយបាបានផ្តល់ជូនវៀតណាមក្នុងការតស៊ូរំដោះជាតិ  និងបង្រួបបង្រួមប្រទេសជាតិកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុការពារ និងកសាងប្រទេសនាពេលបច្ចុប្បន្ន។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមប្តេជ្ញាចិត្តរួមដំណើរ និងត្រៀមខ្លួនជាស្រេចធ្វើអ្វីគ្រប់បែបយ៉ាងតាមសមត្ថភាពរបស់ខ្លួន ដើម្បីគាំទ្រគុយបា។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស អញ្ជើញទទួលលោក Salvador Valdes Mesa សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋគុយបា (រូបថត៖ vnanet.vn)

រីឯលោក Salvador Valdes Mesa អនុប្រធានរដ្ឋគុយបា បានអះអាងថា ជ័យជំនះនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ មិនត្រឹមតែជាជ័យជំនះរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាជ័យជំនះរបស់ប្រជាជនស្រឡាញ់សន្តិភាពទាំងអស់នៅលើពិភពលោក ក្នុងនោះមានប្រជាជនគុយបាទៀតផង។ ទន្ទឹមនឹងនោះ លោក Salvador Valdes Mesa ជឿជាក់ថា វៀតណាមនឹងសម្រេចបានលទ្ធផលវិជ្ជមានបន្ថែមទៀតក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការមួយចំនួន ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong