ពិធីរំលឹកវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋ
នៅវេលាម៉ោង ៧៖០០ ព្រឹកនេះ (២៥ ឧសភា) ពិធីរំលឹកវិញ្ញាណក្ខន្ធលោកTran Duc Luong អតីតប្រធានរដ្ឋ ត្រូវបានប្រារព្ធឡើងក្នុងពេលដំណាលគ្នានៅគេហដ្ឋានបុណ្យសពជាតិលេខ ៥ Tran Thanh Tong ទីក្រុងហាណូយ។
សាល Thong Nhat ទីក្រុងហូជីមិញ និងនៅសាល T50 បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai លេខ ១៤២ Le Trung Dinh ទីក្រុង Quang Ngai (ស្រុកកំណើតលោក Tran Duc Luong អតីតប្រធានរដ្ឋ)។
អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋ នៅផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ មានវត្តមានលោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ លោក Tran Thanh Man ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ តំណាងក្រសួង ស្ថាប័ន មូលដ្ឋាន គណៈប្រតិភូអន្តរជាតិ និងប្រជាជនជាច្រើន...។
    |
 |
លោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងអតីតថ្នាក់ដឹកនាំ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋ (រូបថត៖ vnanet.vn) |
អញ្ជើញថ្លែងវិយោគវាចាក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋ បានអះអាងថា លោក Tran Duc Luong អតីតប្រធានរដ្ឋ គឺជាគំរូដ៏ភ្លឺស្វាងនៃការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ និងសីលធម៌របស់លោកប្រធានហូជីមិញ ហើយជាបក្ខជនកុម្មុយនិស្តដ៏ស្មោះត្រង់។ មរណភាពរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋ គឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសារ៖ “លោក Tran Duc Luong អតីតប្រធានរដ្ឋគឺជាថ្នាក់ដឹកនាំដ៏សំខាន់មួយរូបរបស់បក្ស រដ្ឋ តែងតែប្រកាន់ខ្ជាប់នូវស្មារតីទំនួលខុសត្រូវ ធ្វើជាគំរូ រក្សាបាននូវសាមគ្គីភាព និងឯកភាពក្នុងបក្ស មានរបៀបរបបការងារតាមបែបប្រជាធិបតេយ្យ និងវិទ្យាសាស្ត្រ តែងតែយកផលប្រយោជន៍បក្ស និងប្រទេសជាតិជាអាទិភាព និងមានរបៀបរស់នៅគំរូ តែងតែទទួលបានការគោរព និងស្រឡាញ់រាប់អានពីប្រជាជននិងមិត្តរួមជាតិ។ ក្នុងវ័យអាយុជីវិត ៨៨ ឆ្នាំ អាយុបក្ស ៦៥ ឆ្នាំ និងជាង ៥០ ឆ្នាំបម្រើសកម្មភាពបដិវត្តន៍ លោក Tran Duc Luong អតីតប្រធានរដ្ឋ បានខិតខំដោយឥតឈប់ឈរ និងលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន។ ទោះបីជាលោក Tran Duc Luong អតីតប្រធានរដ្ឋបានទទួលមរណៈភាពហើយ ប៉ុន្តែឈ្មោះ អាជីព សមិទ្ធផល និងសីលធម៌បដិវត្តន៍ នឹងក្លាយជាគំរូជារៀងរហូតសម្រាប់កម្មាភិបាល បក្ខជន និងជនរួមជាតិគ្រប់រូបសិក្សារៀនសូត្រ និងធ្វើតាម”។
បន្ទាប់ពីការថ្លែងវិយោគវាចាមក ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ភ្ញៀវអន្តរជាតិ និងក្រុមគ្រួសារបានចំណាយពេលស្ងាត់មួយនាទីដើម្បីរំលឹកដល់លោក Tran Duc Luong អតីតប្រធានរដ្ឋ។
បន្ទាប់ពីគ្រួសារលោកអតីតប្រធានរដ្ឋថ្លែងអំណរគុណ មឈូសរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋ ត្រូវបានផ្ទេរទៅខាងក្រៅ ទៅកាន់អាកាសយានដ្ឋាន Noi Bai (ហាណូយ) បន្ទាប់មកទៅកាន់អាកាសយានដ្ឋាន Chu Lai (ខេត្ត Quang Nam)។
នារសៀលថ្ងៃដដែល ពិធីបុណ្យសពរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋ បានប្រព្រឹត្តទៅនៅម៉ោង ៣:០០ រសៀល នៅឈាបនដ្ឋានស្រុកកំណើតរបស់លោក នៅ ឃុំ Pho Khanh ក្រុង Duc Pho ខេត្ត Quang Ngai៕
តាម vovworld.vn