នៅក្នុងជំនួបនេះ សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងទ្វេភាគីក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាចំណុចភ្លឺមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រតិភូទាំងឡាយបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងអាស៊ាននិងលើពិភពលោក ក៏ដូចជាបរិយាកាសវិនិយោគ អំណោយផលរបស់វៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយធុរកិច្ចវៀតណាម-ម៉ាឡេស៊ី

មានប្រសាសន៍ក្នុងព្រឹត្តិការណ៍នេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ស្នើឲ្យធុរកិច្ចរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការតភ្ជាប់អាស៊ាន ក្នុងនោះមានការតភ្ជាប់វៀតណាម - ម៉ាឡេស៊ី ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចបៃតង នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបរិវត្តកម្មឌីជីថល ថាមពលបៃតង។ល។ ទន្ទឹមនឹងនោះ បន្តបង្កើតកម្លាំងចលករថ្មីសម្រាប់ការវិនិយោគ ការនាំចេញ និងការប្រើប្រាស់។

លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យធុរកិច្ចម៉ាឡេស៊ី និងបរទេសបន្តសហប្រតិបត្តិការ និងវិនិយោគនៅវៀតណាម ហើយអះអាងថា វៀតណាមប្តេជ្ញាខិតខំប្រឹងប្រែងដើម្បីកែលម្អ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងអាជីវកម្មនៃធុរកិច្ច។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យសហគ្រាស FDI ជាពិសេសសហគ្រាសម៉ាឡេស៊ី បន្តជឿទុកចិត្ត និងរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ បន្តរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងម៉ាឡេស៊ី ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thuy Anh