ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្សប្រជាជនបដិវត្តន៍ឡាវចូលគោរពវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋ លោកស្រី Pany Yathotou សមាជិកការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ អនុប្រធានរដ្ឋឡាវ ចារលើសៀវភៅក្រាំងមាសថា តាងនាមបក្ស រដ្ឋសភា រដ្ឋាភិបាល និងមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវសូមសម្តែងក្តីសោកសៅដ៏ជ្រាលជ្រៅជាទីបំផុតចំពោះមរណភាពរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋ។

leftcenterrightdel
លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម

លោក Tran Duc Luong អតីតប្រធានរដ្ឋ គឺជាថ្នាក់ដឹកនាំឆ្នើមរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជាគំរូដ៏ភ្លឺស្វាងនៃភាពស្មោះត្រង់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម។ លោកក៏ជាមិត្ត និងសមមិត្តជិតស្និទ្ធរបស់បក្ស រដ្ឋ និងប្រជាជនឡាវផងដែរ។ លោកបានរួមវិភាគទានជាច្រើនដល់ការពង្រីក និងការពូនជ្រំចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ វៀតណាម-ឡាវ នៅប៉ុន្មាឆ្នាំកន្លងមក។ មរណភាពរបស់លោក គឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាបក្ស រដ្ឋ និងប្រជាជនឡាវ។ យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់ដ៏ធំធេងនេះ ជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀតណាម និងក្រុមគ្រួសារនៃលោក Tran Duc Luong។

ដឹកនាំអង្គទូតប្រចាំនៅទីក្រុងហាណូយមកគោរពវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋ លោក Saadi Salama ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន បានចែករំលែកថា ជាមួយក្តីគោរព និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ខ្ញុំបានដឹកនាំអង្គទូតប្រចាំនៅទីក្រុងហាណូយចូលគោរពវិញ្ញាណក្ខ័ន្ធ ចារលើសៀវភៅក្រាំងមាស និងសម្តែងនូវការគោរពចំពោះលោក Tran Duc Luong អតីតប្រធានរដ្ឋ។ យើងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងរបស់លោក និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម។

ឯកអគ្គរដ្ឋទូត និងភារធារីនៃស្ថានទូតរបស់បណ្ដាប្រទេសប្រចាំនៅវៀតណាមបានមកមជ្ឈមណ្ឌលសន្និសិទអន្តរជាតិ ដើម្បីចូលគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋ និងចារលើសៀវភៅក្រាំងមាស។ ឯកអគ្គរដ្ឋទូត និងភារធារីទាំងឡាយបានសម្ដែងនូវការគោរពលោក Tran Duc Luong អតីតប្រធានរដ្ឋ ដែលលះបង់ពេញមួយជីវិតក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិវៀតណាម ព្រមទាំងខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងមិត្តភាពល្អជាមួយមិត្តអន្តរជាតិ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋ ក៏ត្រូវបានរៀបចំយ៉ាងឱឡារិកនៅស្ថានទូតវៀតណាមប្រចាំប្រទេសជាច្រើនផងដែរ៕

បកប្រែដោយ Thuy Anh