* ព្រះរាជសាររំលែកទុក្ខរបស់ព្រះមហាក្សត្រ និងសាររំលែកទុក្ខរបស់នាយករដ្ឋមន្ត្រីថៃ បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម ក្នុងការកសាង និងអភិវឌ្ឍប្រទេសវៀតណាម ក៏ដូចជាក្នុងការពង្រឹងទំនាក់ទំនងវៀតណាម-ថៃ ព្រមទាំងសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសថៃក្នុងឆ្នាំ ១៩៩៨ របស់លោក Tran Duc Luong អតីតប្រធានរដ្ឋ បានចាក់គ្រឹះ និងត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំងពីរក្នុងការដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន។

leftcenterrightdel
លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម

* ក្នុងព្រះរាជសាររំលែកទុក្ខផ្ញើជូនថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah ព្រះមហាក្សត្រប្រ៊ុយណេ បានសម្តែងថា លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាមគឺជាមិត្តជិតស្និទ្ធ និងគោរពអនុស្សាវរីយ៍ដ៏ស្រស់បំព្រងក្នុងជំនួបនានា ជាពិសេសក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ភាគីទាំងពីរ។ ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah ព្រះមហាក្សត្រប្រ៊ុយណេ វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានសំខាន់ៗរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាការរួមវិភាគទានដ៏ធំធេងរបស់លោកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងជម្រុញវិបុលភាព និងការអភិវឌ្ឍរបស់ប្រទេស។

*សាររំលែកទុក្ខរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានអះអាងថា ការរួមចំណែករបស់ លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម ក្នុងបុព្វហេតុកសាងសង្គមនិយមរបស់ប្រជាជនវៀតណាម និងអភិវឌ្ឍន៍ទំនាក់ទំនងកូរ៉េខាងជើង-វៀតណាមនោះ នឹងស្ថិតស្ថេរក្នុងដួងចិត្តប្រជាជននៃប្រទេសទាំងពីរជារៀងរហូត។

* លោក Lee Ju-ho ប្រធានាធិបតីស្តីទី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋកូរ៉េ បានសង្កត់ធ្ងន់ថា ក្នុងអាណត្តិរបស់ខ្លួន លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម បានដាក់មូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍរបស់វៀតណាម រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាម រួមទាំងការដំឡើងទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងសតវត្សទី២១។ លោក Lee Ju-ho ប្រធានាធិបតីស្តីទី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋកូរ៉េ អះអាងថា សមិទ្ធិផល និងការរួមចំណែករបស់លោក Tran Duc Luong អតីតប្រធានរដ្ឋ នឹងបន្តត្រូវបានប្រជាជននៃប្រទេសទាំងពីរចងចាំជារៀងរហូត។

* សាររំលែកទុក្ខរបស់លោក Ukhnaa Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី បានបញ្ជាក់ថា លោក Tran Duc Luong អតីតប្រធានរដ្ឋ គឺជាមេដឹកនាំឆ្នើមមួយរូបបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោក Ukhnaa Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី សង្កត់ធ្ងន់លើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលីក្នុងឆ្នាំ ២០០០ លោក Tran Duc Luong អតីតប្រធានរដ្ឋ បានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងថ្មីស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងម៉ុងហ្គោលី និងវៀតណាម” បានរួមចំណែកយ៉ាងសំខាន់ក្នុងការនាំទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីមួយ។

* លិខិតរំលែកទុក្ខរបស់មេដឹកនាំបក្សកុម្មុយនិស្តប៉េរូមាតុភូមិក្រហម បានបញ្ជាក់ថា លោក Tran Duc Luong បានកាន់មុខតំណែងផ្សេងៗគ្នាជាច្រើន ហើយក្នុងមុខតំណែងនីមួយៗ លោកទទួលបានវាយតម្លៃខ្ពស់ចំពោះការលះបង់ និងភាពស្មោះត្រង់របស់ខ្លួន។ មេដឹកនាំបក្សកុម្មុយនិស្តប៉េរូមាតុភូមិក្រហម ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗក្នុងបុព្វហេតុកសាងសង្គមនិយមនៅវៀតណាម៕

បកប្រែដោយ Duy Hoan