leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោកឧត្តមសេនីយ៍ទោ Víctor Leonardo Rojo Ramos

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះគណៈប្រតិភូនៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបាដែលបានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្កត់ធ្ងន់ថា វៀតណាមចងចាំជានិច្ច និងដឹងគុណចំពោះជំនួយដ៏មានតម្លៃ ស្មោះស្ម័គ្រ ទាំងសម្ភារៈ និងស្មារតី ពីប្រជាជន និងប្រទេសស្រឡាញ់សន្តិភាពជុំវិញពិភពលោក រួមទាំងប្រជាជន និងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា។

leftcenterrightdel
 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ទោ Víctor Leonardo Rojo Ramos
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់​អំណោយ​ជូន​លោកឧត្តមសេនីយ៍ទោ Víctor Leonardo Rojo Ramos

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលកំណត់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយគុយបាជាសសរស្តម្ភមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តសកម្មភាពសហប្រតិបត្តិការរវាងស្ថាប័ន និងអង្គភាពនានានៃភាគីទាំងពីរនាពេលថ្មីៗនេះ។ អាស្រ័យលើនេះ ដោយឈរលើមូលដ្ឋានផែនការសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល ២០២៣-២០២៥ ភាគីទាំងពីរបានសហការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យដូចខាងក្រោម៖ ការងារបក្ស ការងារនយោបាយ វិស័យបញ្ជូនសារ ភស្តុភារ លើកកម្ពស់ការចង់សម្ព័ន្ធមេត្រីភាពរវាងស្ថាប័ន និងអង្គភាពនានានៃភាគីទាំងពីរ ... រួមចំណែកលើកកំពស់សមត្ថភាពការពារមាតុភូមិក្នុងស្ថានភាពថ្មីនៃកងទ័ពរបស់ប្រទេសនីមួយៗ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក។

leftcenterrightdel
 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang លោកឧត្តមសេនីយ៍ទោ Víctor Leonardo Rojo Ramos និងប្រតិភូទាំង​ឡាយ

លោកឧត្តមសេនីយ៍ទោ Víctor Leonardo Rojo Ramos បានអបអរសាទរវៀតណាមដែលបានរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិប្រកបដោយជោគជ័យ ដែលក្នុងនោះកងទ័ពប្រជាជនវៀតណាម បានរួមចំណែកយ៉ាងសំខាន់។ លោកបានសម្តែងនូវសេចក្តីរីករាយដែលវៀតណាមកំពុងឈានចូលយុគសម័យនៃការអភិវឌ្ឍថ្មី។ លោកសង្កត់ធ្ងន់ថា គុយបានឹងរួមដំណើរជាមួយកងទ័ព និងប្រជាជនវៀតណាមជានិច្ច ដើម្បីពូនជ្រំ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ។ លោកសង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នា នាំមកនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀត៕

បកប្រែដោយ Duy Hoan