លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ជួបសវនាការជាមួយប្រធានអគ្គស្នងការនយោបាយនៃបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា
កប.អនឡាញ - នាថ្ងៃទី២ ខែឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Trinh Van Quyet លេខាមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ទោ Víctor Leonardo Rojo Ramos សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានអគ្គស្នងការនយោបាយនៃបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា ក្នុងឱកាសអញ្ជើញមកចូលរួមពិធីរំលឹកខួបលើកទី៥០នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៥)។