លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានជួបសវនាការជាមួយប្រធានអគ្គស្នងការនយោបាយនៃបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា
កប.អនឡាញ - នាថ្ងៃទី ២ ឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានជួបសវនាការជាមួយលោកឧត្តមសេនីយ៍ទោ Víctor Leonardo Rojo Ramos សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានអគ្គស្នងការនយោបាយនៃបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា ក្នុងឱកាសអញ្ជើញមកចូលរួមពិធីរំលឹកខួបលើកទី៥០នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៥)។