ពាក់កណ្តាលសតវត្សរ៍បានកន្លងផុតទៅហើយ ជាមួយនឹងការវិវឌ្ឍដែលមិនអាចទាយទុកជាមុនបាននៃស្ថានភាពពិភពលោក ប៉ុន្តែការចងចាំ និងការចាប់អារម្មណ៍នៃជ័យជំនះដ៏ត្រចេះត្រចង់របស់ប្រជាជាតិវៀតណាមនៅតែដក់ជាប់ក្នុងដួងចិត្តរបស់មិត្តអន្តរជាតិជាច្រើន។ សាស្ត្រាចារ្យ Vladimir Buyanov ប្រធានសមាគមមិត្តភាពរុស្ស៊ី-វៀតណាម ចែករំលែកថា ជ័យជំនះដ៏អស្ចារ្យនៅនិទាឃរដូវឆ្នាំ ១៩៧៥ មានអត្ថន័យជាប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ប្រជាជនវៀតណាម និងសហគមន៍អន្តរជាតិ។ ព្រឹត្តិការណ៍នេះបានបញ្ចប់សង្រ្គាមប្រឆាំងអាមេរិកដែលអស់បន្លាយរយៈពេល ២១ ឆ្នាំហើយបានក្លាយជានិមិត្តរូបនៃការខិតខំប្រឹងប្រែងតស៊ូរបស់ប្រជាជាតិវៀតណាមក្នុងការដណ្ដើមឯករាជ្យ។
    |
 |
លោកសាស្ត្រាចារ្យ Vladimir Buyanov ប្រធានសមាគមមិត្តភាពរុស្ស៊ី-វៀតណាម (ឈរខាងស្តាំ) |
ប្រទេសវៀតណាមបានបង្រួបបង្រួមជាតិ ហើយសេចក្តីប្រាថ្នាចង់បានសន្តិភាពដែលប្រជាជនវៀតណាមទន្ទឹងរង់ចាំជាយូរមកហើយបានក្លាយជាការពិត។ ជ័យជំនះនេះបានកត់សម្គាល់នូវការបរាជ័យនៃអាណានិគមនិយម និងការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់វៀតណាម ហើយបានក្លាយជានិមិត្តរូបនៃការតស៊ូជោគជ័យប្រឆាំងនឹងចក្រពត្តិនិយម និងបើកចេញដំណាក់កាលថ្មីមួយក្នុងប្រវត្តិសាស្ត្រវៀតណាម។
ជ័យជំនះដ៏អស្ចារ្យនៅនិទាឃរដូវឆ្នាំ ១៩៧៥ គឺជាការប្រមូលកម្លាំងនៃសាមគ្គីភាព ឆន្ទៈមិនរង្គោះរង្គើ និងសេចក្តីប្រាថ្នារបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ក្នុងនោះ ការដឹកនាំដ៏ឈ្លាសវាយរបស់បក្សកុម្មុយនិស្តវៀតណាម គឺជាកត្តាដែលសម្រេចដល់ជ័យជំនះចុងក្រោយ។
លោក Vladimir Buyanov ប្រធានសមាគមមិត្តភាពរុស្ស៊ី-វៀតណាម បានអះអាងថា ជ័យជំនះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ បានក្លាយទៅជានិមិត្តរូបនៃកម្លាំងជាតិ និងបង្ហាញយ៉ាងច្បាស់អំពីបញ្ញារបស់បក្សកុម្មុយនិស្តវៀតណាម និងភាពក្លាហានរបស់ប្រជាជនវៀតណាម និងបង្ហាញពីកម្លាំងនៃសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល និងសារសំខាន់របស់សាមគ្គីភាពអន្ដរជាតិសម្រាប់ប្រជាជនវៀតណាម។
សម្រាប់ប្រជាជាតិដែលត្រូវគេជិះជាន់នៅជុំវិញពិភពលោក ជ័យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥ គឺជាប្រភពកម្លាំងចលករនិងជំរុញកម្លាំងដល់ការតស៊ូ ការពារឯករាជ្យជាតិរបស់ពួកគេ។
យោងតាមលោក Bounlua Phandanouvong ប្រធានស្តីទីនៃគណៈទាក់ទងបរទេសមជ្ឈិមនៃបក្សបដិវត្តន៍ប្រជាជនឡាវ បានឲ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវាយរបស់បក្សកុម្មុយនិស្តវៀតណាម ការវាយលុកនានិទាឃរដូវឆ្នាំ ១៩៧៥ ជាពិសេសគឺយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ ទទួលបានជ័យជំនះទាំងស្រុង និងបញ្ចប់សង្រ្គាមតស៊ូដ៏យូរអង្វែងប្រឆាំងនឹងអាមេរិក របស់ប្រជាជាតិវៀតណាម។ នេះជាជ័យជំនះដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម ហើយក៏ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកផងដែរ។
ជ័យជម្នះនេះបានបង្កើតឱកាស "មួយពាន់ឆ្នាំមានម្ដង" សម្រាប់បក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំប្រជាជនឡាវក្រោកឡើងដណ្តើមអំណាច និងឈានទៅបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជាផ្លូវការនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលធ្វើឱ្យពិភពលោកត្រូវតែទទួលស្គាល់ឯករាជ្យរបស់ប្រទេសឡាវ ដាក់ប្រទេសឡាវនៅលើផែនទីពិភពលោក ហើយក្លាយជាប្រទេសមានសន្តិភាព ស្វ័យភាពក្នុងការការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ និងមានសិទ្ធិស្មើនឹងប្រទេសផ្សេងទៀត និងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសឡាវនៅក្នុងតំបន់ និងពិភពលោក។
លោក អ៊ុច លាង ប្រធានស្តីទីនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាមបានឲ្យដឹងថា ជ័យជំនះនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មិនត្រឹមតែជាជ័យជំនះរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យយ៉ាងធំធេងសម្រាប់ប្រទេសឥណ្ឌូចិនទាំងបី។ ជ័យជំនះនោះបានរួមចំណែកដល់ការបញ្ចប់សង្គ្រាមនៅឥណ្ឌូចិន បង្កើតរបត់មួយសម្រាប់ជួយប្រទេសទាំងបីកម្ពុជា វៀតណាម និងឡាវឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ។
    |
 |
លោក អ៊ុច លាង ប្រធានស្តីទីនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា |
ដោយបញ្ជាក់ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងឆាកអន្តរជាតិអំពីប្រជាជាតិមួយដែលមិនអត់ឱនចំពោះសត្រូវឈ្លានពាន លោក Alain Ruscio ប្រវត្តិវិទូបារាំង បានបញ្ជាក់ថា ជ័យជំនះនេះមានអត្ថន័យពិសេសមិនត្រឹមតែសម្រាប់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់សហគមន៍អន្តរជាតិទៀតផង។
    |
 |
លោក Alain Ruscio ប្រវត្តិវិទូបារាំង |
ខណៈដែល លោក Pierre Cayet អ្នកជំនាញស្រាវជ្រាវអាស៊ី បានសង្កត់ធ្ងន់ថា ជ័យជំនះឆ្នាំ១៩៧៥ បានបង្ហាញពីស្មារតីស្នេហាជាតិ និងឆន្ទៈដ៏មោះមុតរបស់ប្រជាជនវៀតណាមក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមក។ វៀតណាមជាប្រជាជាតិមួយក្នុងចំណោមប្រជាជាតិដ៏អង់អាចក្លាហាន និងទទួលបានការកោតសរសើរពីមនុស្សជាច្រើន។ នៅប្រទេសបារាំង ក្នុងអំឡុងសង្គ្រាម ជាពិសេសចាប់តាំងពីការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចលនាគាំទ្រវៀតណាមបានអភិវឌ្ឍន៍យ៉ាងខ្លាំង។ ដូច្នេះហើយ ថ្ងៃដែលប្រជាជាតិវៀតណាមទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រក៏ជាថ្ងៃដែលប្រជាពលរដ្ឋបារាំងស្រឡាញ់សន្តិភាពមានអារម្មណ៍សប្បាយរីករាយ និងចែករំលែកភាពសប្បាយរីករាយជាមួយវៀតណាមផងដែរ។ អ្នកស្រាវជ្រាវ Pierre Cayet បានអះអាងថា ប្រជាពលរដ្ឋវៀតណាមមានសិទ្ធិមោទនភាពចំពោះប្រពៃណីប្រយុទ្ធដ៏អង់អាចក្លាហានរបស់ប្រជាជាតិខ្លួន។
អ្នកជំនាញស្រាវជ្រាវជាច្រើនឲ្យដឹងថា ក្រោយជ័យជំនះជាប្រវត្តិសាស្ត្រក្នុងឆ្នាំ១៩៧៥ វៀតណាមបានរកឃើញដោយជោគជ័យនូវមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានភាពរបស់ប្រទេស។
យោងតាមសាស្ត្រាចារ្យរង បណ្ឌិត Thananan Boonwanna អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រថៃ បានឲ្យដឹងថា ជ័យជំនះដ៏អស្ចារ្យនៅនិទាឃរដូវឆ្នាំ ១៩៧៥ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមផ្លាស់ថ្មី កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងវិបុលភាពនៃតំបន់៕
បកប្រែដោយ Pham Diep