ទទួលស្វាគមន៍ លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន ខាងភាគីកាហ្សាក់ស្ថានមាន៖ លោក Kassym-Jomart Tokaev ប្រធានាធិបតី លោក M.Nurtleu ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Yermek Kosherbayev ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងសង្គម។ ខាងភាគីវៀតណាមមានលោកស្រី Pham Thai Nhu Mai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកាហ្សាក់ស្ថាន និងកម្មាភិបាល  និងបុគ្គលិកមួយចំនួននៃស្ថានទូតវៀតណាមប្រចាំនៅកាហ្សាក់ស្ថាន។

leftcenterrightdel
លោក Kassym-Jomart Tokaev ប្រធានាធិបតីកាហ្សាក់ស្ថានទទួលស្វាគមន៍លោក To Lam អគ្គលេខាបក្ស​

ក្នុងដំណើរទស្សនកិច្ចនេះ នាល្ងាចថ្ងៃទី៥ ឧសភា នៅរដ្ឋធានី Astana  លោក To Lam អគ្គលេខាបក្ស បានជួបសវនាការជាមួយ លោក Maulen Ashimbayev​ ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

ក្នុង​ជំនួបនេះ ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយដោយឃើញថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងនយោបាយរវាងវៀតណាម និងកាហ្សាក់ស្ថានបានអភិវឌ្ឍយ៉ាងល្អប្រសើរ ជាមួយមានទំនុកចិត្តខាងនយោបាយខ្ពស់ និងការផ្លាស់ប្តូរគណៈប្រតិភូយ៉ាងសកម្មនៅគ្រប់កម្រិត ជាពិសេសគឺកម្រិតខ្ពស់។ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសភាគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី មេដឹកនាំទាំងពីរមានសេចក្តីរីករាយដែលឃើញកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរទទួលបានលទ្ធផលវិជ្ជមានជាច្រើន ជាមួយការដែលភាគីទាំងពីររក្សាទំនាក់ទំនង ការជួបជុំកម្រិតខ្ពស់ និងគណៈកម្មាធិការនានា ទាំងទ្វេភាគី និងក្នុងវេទិកាពហុភាគី។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគមានការផ្លាស់ប្តូរជាវិជ្ជមាន។ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតក៏សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនដែរ។ លោក To Lam អគ្គលេខាបក្ស បានអះអាងថា ជាមួយនឹងសេចក្តីប្រាថ្នា និងគោលដៅអភិវឌ្ឍន៍រួមគ្នា រួមជាមួយសក្ដានុពលដ៏ធំធេងនោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរពិតជានឹងបន្តអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងឡើងកម្រិតកម្ពស់ថ្មីមួយទៀត។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបជាមួយលោក Maulen Ashimbayev ប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថាន

ដោយចាត់ទុកថាកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកាហ្សាក់ស្ថាន និងរដ្ឋសភាវៀតណាមមានសារៈសំខាន់ខ្លាំង មេដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូតាមរយៈបណ្តាញសភា ពង្រឹងការសម្របសម្រួលក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលទាំងពីរ ដើម្បីអភិវឌ្ឍទំនាក់ទំនងមិត្តភាពវៀតណាម-កាហ្សាក់ស្ថានប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលកម្មាភិបាល គោលនយោបាយអភិវឌ្ឍន៍ និងការកសាងបក្ស និងស្ថាប័នយុវជន ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។

*នាល្ងាចថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកាហ្សាក់ស្ថាន និងតំណាងសហគមន៍វៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកាហ្សាក់ស្ថាន៕

បកប្រែដោយ Duy Hoan