វៀតណាម និងអាស៊ែបៃហ្សង់ បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ
កប.អនឡាញ - បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកាហ្សាក់ស្ថានដោយជោគជ័យ នារសៀលថ្ងៃទី៧ ឧសភា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដឹកលោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Heydar Aliyev ទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ឧសភា តបតាមការអញ្ជើញរបស់លោក Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។