ប៉ាគីស្ថានស្នើឲ្យ UN រៀបចំកិច្ចប្រជុំបន្ទាន់ស្តីពីភាពតានតឹងជាមួយឥណ្ឌា
ក្នុងបរិបទដែលភាពតានតឹងកាន់តែខ្លាំងឡើងជាមួយឥណ្ឌា កាលថ្ងៃទី ៤ ឧសភា ប៉ាគីស្ថានបានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះហៅកិច្ចប្រជុំសម្ងាតជាបន្ទាន់មួយ ដើម្បីពិភាក្សាអំពី "បរិយាកាសក្នុងតំបន់កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស" និង "ហានិភ័យនៃការកើនឡើងយ៉ាងធ្ងន់ធ្ងរនៅតំបន់ Jammu និង Kashmir ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក"។