អញ្ជើញចូលរួមក៏មានលោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម - កម្ពុជាក្នុងរយៈពេលកន្លងមក តែងតែអនុវត្តតាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយសម្រេចបានលទ្ធផលគួរឲ្យមោទនភាព កាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់ប្រទេសទាំងពីរក្នុងការពង្រឹងប្រពៃណីសាមគ្គីភាព និងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានជម្រាបជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីលទ្ធផលនៃកិច្ចពិភាក្សាទ្វេភាគីជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងការពារជាតិនាពេលកន្លងមក ដោយបន្តបញ្ជាក់ពីកិត្យានុភាពជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគីវៀតណាម-កម្ពុជា។

leftcenterrightdel
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់វត្ថុអនុស្សាវរីយ៍ដល់លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong

ស្តីពីទិសដៅនៃកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តជម្រុញការកសាងទំនាក់ទំនងនិងការជឿទុកចិត្ត រក្សាការផ្លាស់ប្តូរគណៈប្រតិភូ យន្តការសហប្រតិបត្តិការ លើកកំពស់គុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះការពូនជ្រំទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងវិស័យការពារជាតិ ព្រមទាំងជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ និងធំធេងជាច្រើនបន្ថែមទៀត ហើយអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

ទន្ទឹមនឹងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា លោកតែងតែយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងទ័ពនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang