ថ្លែងមតិក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ត្រី To Thanh Quyet បានសង្កត់ធ្ងន់ថា នាពេលកន្លងមកនេះ អយ្យការយោធានៃបញ្ជាការដ្ឋានយោធភូមិភាគទី ៣ បានសហការប្រកបដោយប្រសិទ្ធភាពជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការបង្ការ និងបង្រ្កាបបទល្មើស និងការផ្សព្វផ្សាយច្បាប់ រួមចំណែកក្នុងការកសាងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគដ៏រឹងមាំ និងកសាងមូលដ្ឋានសុវត្ថិភាព និងរឹងមាំ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី To Thanh Quyet ជូនអំណោយដល់លោកឧត្តមសេនីយ៍ត្រី Zhang Jin

លោកឧត្តមសេនីយ៍ត្រី To Thanh Quyet បានសម្តែងនូវជំនឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ រួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអយ្យការយោធាទាំងពីរ តាមរយៈនោះ រឹតបន្តឹងទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

តាងនាមគណៈប្រតិភូ លោកឧត្តមសេនីយ៍ត្រី Zhang Jin បានឲ្យដឹងថា ដំណើរទស្សនកិច្ចការងារលើកនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀបចំសកម្មភាពអយ្យការយោធា ប្រយុទ្ធប្រឆាំងនឹងការរំលោភក្នុងជួរកងទ័ព កសាងក្រុមកម្មាភិបាលរៀបរយ ចំណាន មានសមត្ថភាពវិជ្ជាជីវៈ។

បន្ទាប់ពីជំនួប គណៈប្រតិភូអយ្យការយោធានៃកងទ័ពរំដោះប្រជាជនចិនបានជួបប្រជុំការងារនិងផ្លាស់ប្តូរជំនាញវិជ្ជាជីវៈជាមួយអយ្យការយោធានៃយោធភូមិភាគទី ៣៕

បកប្រែដោយ Thuy Anh