អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍ឯក Trinh Van Quyet លេខាមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការននយោបាយនៃកងទ័ពប្រជាជនវៀតណាម និងលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស រួមទាំងថ្នាក់ដឹកនាំនៃ​អង្គភាពមួយ​ចំនួន​ផងដែរ៕

leftcenterrightdel

លោករដ្ឋមន្ត្រី Phan Van Giang ថ្លែងក្នុងកិច្ចប្រជុំ

អង្គប្រជុំបានពិភាក្សា និងផ្តល់យោបល់លើការ​កែសម្រួល និងសុក្រិត្យគម្រោងដោយផ្អែកលើការស្រូបយកសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងការណែនាំរបស់លោកអគ្គលេខាបក្ស To Lam លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម។ ដំណើរការកែសម្រួលមានលក្ខណៈទូទៅ ស៊ីសង្វាក់គ្នា និងស្របតាមគោលនយោបាយការពារជាតិដោយប្រជាជនទាំងមូល ការតស៊ូរំដោះជាតិ យុទ្ធសាស្ត្រការពារមាតុភូមិ និងយុទ្ធសាស្ត្រការពារព្រំដែនជាតិ ទន្ទឹមនឹងនោះ ធានាបាននូវការបញ្ជា និងឯកភាពក្នុងការកសាងតំបន់ការពារទប់ទល់ដ៏រឹងមាំ។ បន្ទាប់ពីការកែសម្រួលនឹងធានាឱ្យបាននូវការបំពេញល្អនូវមុខងារ និងភារកិច្ចដែលបានប្រគល់ជូន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ការស្រាវជ្រាវ និងលើកសំណើអំពីវិធានការរៀបចំអង្គភាពយោធាតំបន់​ត្រូវផ្ដើមចេញពីការអនុវត្ដភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពបច្ចុប្បន្ន។ គោលការណ៍ណែនាំយុទ្ធសាស្ត្ររបស់បក្ស រដ្ឋ លើវិស័យយោធានិងការពារជាតិ ព្រមទាំងបន្ដទទួលមរតកនូវសិល្បៈយោធា ប្រពៃណីប្រវត្តិសាស្ត្រនៃការកសាងកម្លាំងយោធា ការប្រយុទ្ធប្រឆាំងនឹងសត្រូវ និងការការពារប្រទេសជាតិ។ ក្នុងនោះគម្រោងរៀបចំអង្គភាពយោធាមូលដ្ឋាន និងកងទ័ពការពារព្រំដែនដែនឲ្យស្របតាមប្រព័ន្ធ និងទស្សនៈ គោលនយោបាយការពារជាតិដោយប្រជាជនទាំងមូល...។ ការរៀបចំអង្គភាពយោធាតំបន់​ និងកងទ័ពការពារព្រំដែនដែន ដែលមានលក្ខណៈបដិវត្តន៍ មានរបៀបរៀបរយ ចំណាន ទំនើប ជាមួយនឹងរចនាសម្ព័ន្ធសមស្រប និងសមស្របនឹងតម្រូវការនៃភារកិច្ចការ​ពារមាតុភូមិក្នុងស្ថានភាពថ្មី។

បកប្រែដោយ Pham Diep