សកម្មភាពនេះធ្វើឡើងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រជាជនឡាវ និងប្រជាជនកម្ពុជា។

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានលោក Nguyen Manh Cuong សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជន នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Vanxay Keovilay  អគ្គកុងស៊ុលឡាវប្រចាំទីក្រុងហូជីមិញ និងលោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ។

leftcenterrightdel
ការសម្តែងរបាំប្រពៃណីរបស់និស្សិតកម្ពុជា

បើតាមលោក Nguyen Manh Cuong វៀតណាម-ឡាវ-កម្ពុជា គឺជាប្រទេសជិតទាំងបី ដែលមានទីតាំងនៅឧបទ្វីបឥណ្ឌូចិន។ ចំណងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម-ឡាវ-កម្ពុជា គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជនទាំងបី ជាកម្លាំងចលករដើម្បី​ប្រទេសទាំងបីប្រកៀកស្មានឹងគ្នាក្នុងការតស៊ូរំដោះជាតិ និងការបង្រួបបង្រួមជាតិ កាលពីមុន និងក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្ន។

leftcenterrightdel
ពិធីចងអំបោះតាមប្រពៃណីរបស់ប្រជាជនឡាវ និងកម្ពុជា

ប៉ុន្មានឆ្នាំមកនេះ សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការគាំទ្រនិស្សិតឡាវ និងកម្ពុជា ដែលកំពុងសិក្សានៅទីក្រុង ជាពិសេសសកម្មភាពផ្លាស់ប្តូរវប្បធម៌ មិត្តភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទែសឡាវ និងប្រទេសកម្ពុជា។  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ឡាវ និងកម្ពុជា នៃឆ្នាំ២០២៥ នេះ សម្ព័ន្ធយុវជនទីក្រុងបន្តរៀបចំសកម្មភាពដូចជា៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ឡាវ និងកម្ពុជានៅអន្តេវាសិកដ្ឋានឡាវ និងកម្មវិធីផ្លាស់ប្តូរនានាត្រូវបានប្រារព្ធឡើងនៅតាមសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាសា្ថននានានៅក្នុងតំបន់។

leftcenterrightdel
តំណាងថ្នាក់ដឹកនាំប្រទេសទាំងបីលើកកែវដើម្បីអបអរឆ្នាំថ្មីរបស់ឡាវ និងកម្ពុជា

ជាពិសេសនៅឆ្នាំ២០២៥ វៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក នឹងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍សំខាន់ៗជាច្រើន ជាពិសេសខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ នេះជាឱកាសដើម្បីរំលឹកឡើងវិញចំណងមិត្តភាព ការជួយ​គាំទ្រ និងទំនាក់ទំនងដ៏ស្មោះត្រង់រវាង​ប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។

leftcenterrightdel
និស្សិតនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ផ្លាស់ប្តូរវប្បធម៌

និស្សិតឡាវ និងកម្ពុជា គឺជាកត្តាវិជ្ជមាន ដែលរួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងបី។ ក្រៅពីនោះ សិស្សានុសិស្សនឹងបន្តធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនង  និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងបី រួមចំណែកកសាងប្រទេសកាន់តែរីកចម្រើនថែមទៀត៕

បកប្រែដោយ Duy Hoan