វិទ្យាល័យជាន់ខ្ពស់ការពារព្រំដែន ជូនពរឆ្នាំថ្មីដល់សិក្ខាកាមកម្ពុជា
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា នាថ្ងៃទី១៤ ខែមេសា គណៈកម្មាធិការបក្ស និងគណៈនាយកនៃវិទ្យាល័យជាន់ខ្ពស់ការពារព្រំដែន បានចុះសួរសុខទុក្ខ ជូនអំណោយ និងជូនពរឆ្នាំថ្មីដល់សិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅសាលា។
តាងនាមគណៈកម្មាធិការបក្ស និងគណៈនាយកនៃវិទ្យាល័យជាន់ខ្ពស់ការពារព្រំដែន លោកវរសេនីយ៍ឯក Nguyen Xuan Toan នាយករងសាសា បានអបអរសាទរចំពោះសមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ព្រមទាំងលើកសរសើរចំពោះសិក្ខាកាមកម្ពុជាដែលបានខិតខំប្រឹងប្រែង ដើម្បីទទួលបានលទ្ធផលខ្ពស់ក្នុងការសិក្សា និងហាត់ពត់លត់ដំ។
    |
 |
គណៈកម្មាធិការបក្ស និងគណៈនាយកនៃវិទ្យាល័យជាន់ខ្ពស់ការពារព្រំដែន ផ្តល់ផ្កា និងអំណោយជូនពរដល់សិក្ខាកាមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា |
លោកវរសេនីយ៍ឯក Nguyen Xuan Toan សង្ឃឹមថា សិក្ខាកាមទាំងឡាយនឹងបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ គោរពយ៉ាងម៉ឺងម៉ាត់ចំពោះវិន័យ និងបទប្បញ្ញត្តិរបស់សាលា និងអង្គភាព ខិតខំក្លាយជាមន្ត្រីឆ្នើម រួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងបន្តរក្សា និងលើកកម្ពស់ទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា លោកវរសេនីយ៍ឯក Nguyen Xuan Toan បានជូនពរដល់សិក្ខាកាម និងញាតិមិត្តទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ប្រការ។
តំណាងសិក្ខាកាមកម្ពុជាបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស និងគណៈនាយកនៃវិទ្យាល័យជាន់ខ្ពស់ការពារព្រំដែន ដែលបានមកផ្តល់អំណោយ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិ ទន្ទឹមនឹងនោះ សន្យាថានឹងខិតខំសិក្សារៀនសូត្រ និងហាត់ពត់លត់ដំឱ្យបានល្អ រួមចំណែករក្សា និងពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ព និងកងកម្លាំងការពារព្រំដែនរបស់ប្រទេសទាំងពីរនិយាយដោយឡែក៕
បកប្រែដោយ Huyen Trang