អ.ស.ប៖ ផែនការជំនួយរបស់អ៊ីស្រាអែលសម្រាប់តំបន់ហ្គាហ្សា រំលោភលើបទដ្ឋានមនុស្សធម៌ បង្កគ្រោះថ្នាក់ដល់ជនស៊ីវិល
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (OCHA) ប្រចាំតំបន់ហ្គាហ្សាទើបតែបានអះអាងថា ផែនការជំនួយដែលស្នើឡើងដោយអ៊ីស្រាអែលសម្រាប់តំបន់នេះរំលោភលើគោលការណ៍មនុស្សធម៌ និងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។
ទីភ្នាក់ងារនេះក៏បានព្រមានថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា កាន់តែយ៉ាប់យ៉ឺន ខណៈដែលការបិទជំនួយរបស់អ៊ីស្រាអែលបានឈានចូលដល់សប្តាហ៍ទីប្រាំបួនរបស់ខ្លួន។
ដោយរិះគន់ផែនការរបស់អ៊ីស្រាអែលនេះ ក្រុមហាម៉ាស់បានសម្តែងការប្រឆាំងរបស់ខ្លួនចំពោះការប្រែក្លាយជំនួយទៅជាឧបករណ៍នយោបាយ និងគាំទ្រជំហរអន្តរជាតិប្រឆាំងនឹងកិច្ចព្រមព្រៀងណាមួយដែលមិនគោរពគោលការណ៍ច្បាប់អន្តរជាតិ។ ភ្នាក់ងារជំនួយ ធ្វើការនៅក្នុងទឹកដីប៉ាឡេស្ទីនកាន់កាប់ក៏បានច្រានចោលក្របខ័ណ្ឌជំនួយថ្មីរបស់អ៊ីស្រាអែលផងដែរ ដោយនិយាយថា ផែនការនេះហាក់ដូចជា "ត្រូវបានរចនាឡើងដើម្បីបង្កើនការគ្រប់គ្រងលើទំនិញដែលទ្រទ្រង់ជីវិត" ហើយនឹងមិនធានាថា ជំនួយទៅដល់អ្នកស្រុកដែលងាយរងគ្រោះបំផុតនៅហ្គាហ្សានោះទេ៕
តាម vovworld.vn