ការចរចាបទឈប់បាញ់នៅតំបន់ ហ្គាហ្សា បន្តត្រូវបានជំរុញ
នៅចំពោះមុខសម្ពាធអន្តរជាតិយ៉ាងខ្លាំងក្លា ជាពិសេសពីរដ្ឋបាលសហរដ្ឋអាមេរិក ភាគីពាក់ព័ន្ធកំពុងជំរុញខ្លាំងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញការចរចា ដើម្បីឈានទៅដល់បទឈប់បាញ់ថ្មីសម្រាប់តំបន់ហ្គាហ្សា។
កាលពីថ្ងៃទី ២៩ ខែមិថុនា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិទួរគី លោក Ibrahim Kalin បានធ្វើការពិភាក្សានៅទីក្រុងអង់ការ៉ាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃចលនាអ៊ីស្លាមហាម៉ាសដែលដឹកនាំដោយលោក Muhammad Darwish។ ជំនួបនេះ បានផ្តោតលើការស្វែងរកដំណោះស្រាយដើម្បីជំរុញបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា បន្ថែមពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនៃជំនួប នេះមិនទាន់ត្រូវបានប្រកាសនោះទេ។
    |
 |
ទិដ្ឋភាពបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ Jabalia ភាគខាងជើង តំបន់ ហ្គាហ្សា (រូបថត៖ vnanet.vn) |
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu គ្រោងនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅពាក់កណ្តាលខែកក្កដា ដើម្បីពិភាក្សាជាមួយលោកប្រធានាធិបតី Donald Trump អំពីអនាគតនៃសង្រ្គាមនៅតំបន់ហ្គាហ្សា រួមជាមួយនឹងរបៀបវារៈសំខាន់ៗមួយចំនួនទៀត។
កាលពីសប្តាហ៍មុននោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ការចរចាស្តីពីបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយអ៊ីស្រាអែលនិងក្រុមហាម៉ាសអាចឈានដល់កិច្ចព្រមព្រៀងមួយក្នុងសប្តាហ៍នេះ៕
តាម vovworld.vn