សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយលោក Dmitry Peskov នៅពេលឆ្លើយតបអ្នកយកព័ត៌មាន Pavel Zarubin នៃប៉ុស្តិ៍ Russia-១ អំពីសេចក្តីប្រកាសរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលចាត់ទុកថា កញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប (EU) ត្រូវបានដាក់ចេញ ដើម្បីនាំសហព័ន្ធរុស្ស៊ីឲ្យអង្គុយនៅតុចរចា។

leftcenterrightdel
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ vnanet.vn)

នៅក្នុងសេចក្តីប្រកាសនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង បានបញ្ជាក់ថា រុស្សីអាចត្រូវបានរុញទៅកាន់តុចរចាដោយតក្កវិជ្ជានិងអំណះអំណាងប៉ុណ្ណោះ។ មិនអាចរុញរុស្ស៊ីទៅកាន់តុចរចាដោយសម្ពាធឬកម្លាំងនោះទេ។ យោងតាមលោក Dmitry Peskov សហព័ន្ធរុស្ស៊ីនឹងកាត់បន្ថយផលវិបាកនៃកញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប ហើយបានចាត់ទុកទណ្ឌកម្មទាំងនេះគឺជា "កាំបិតមុខពីរ"។ លោក Peskov បានធ្វើអត្ថាធិប្បាយថា ទំនងជាសហភាពអឺរ៉ុប (EU) នឹងដាក់ទណ្ឌកម្មបន្ថែមទៀត ប៉ុន្តែរុស្ស៊ីបាន "បង្កើនការតស៊ូ" ចំពោះវិធានការទាំងនេះរួចហើយ៕

តាម vovworld.vn