សមយុទ្ធនេះបានចាប់ផ្តើមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងទ័ពឥណ្ឌាបានធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើគោលដៅចំនួន ៩ ដែលត្រូវបានចាត់ទុកជា "ហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម" ក្នុងប្រទេសប៉ាគីស្ថាន និងនៅតំបន់ Kashmir ផ្នែកដែលគ្រប់គ្រងដោយប៉ាគីស្ថាន។ ទង្វើនេះអាចបង្កឱ្យមានការសងសឹកពីប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
សមយុទ្ធការពារស៊ីវិលត្រូវបានចាត់ទុកថា មានលក្ខណៈទូលំទូលាយនៅទូទាំងប្រទេស ដើម្បីវាយតម្លៃសមត្ថភាពត្រៀមឆ្លើយតបនឹងគ្រាអាសន្តរបស់ទីភ្នាក់ងារសមត្ថកិច្ចនិងប្រជាជន។ សកម្មភាពនៅក្នុងសមយុទ្ធនេះ រួមមានការក្លែងធ្វើការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ការបើកស៊ីរ៉ែនការពារដែនអាកាស ការអនុវត្តយថាក្រមជម្លៀសនិងវគ្គអប់រំសាធារណៈសម្រាប់ប្រជាជន ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្ន៕
តាម vovworld.vn
Type the code from the image