ថ្លែងទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ១៤ ឧសភា លោក Dmitry Peskov បានឲ្យដឹងថា បច្ចុប្បន្ននេះ រុស្ស៊ីកំពុងផ្តោតលើការស្តារឡើងវិញទំនាក់ទំនង និងការសន្ទនាជាមួយសហរដ្ឋអាមេរិក។ ក្នុងពេលនោះ បញ្ហានៃការដោះស្រាយជម្លោះអ៊ុយក្រែន និងការធានាផលប្រយោជន៍ជាតិរបស់រុស្ស៊ី គឺជាប្រធានបទដាច់ដោយឡែកមួយ។ ដំណើរការទាំងពីរនេះមិនអាស្រ័យលើគ្នាទៅវិញទៅមកទេ។

leftcenterrightdel
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov

នៅថ្ងៃដដែលនោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយដោយអនុម័តលើសមាសភាពគណៈប្រតិភូរុស្ស៊ីដែលចូលរួមក្នុងការចរចាជាមួយអ៊ុយក្រែន។ តាមនោះ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Vladimir Medinsky នឹងដឹកនាំគណៈប្រតិភូ៕

តាម vovworld.vn