ប្រភពព័ត៌មាននេះបានឲ្យថា អ៊ីរ៉ង់បានយល់ព្រមលើសំណើររបស់រដ្ឋមន្ត្រីការបរទេសអូម៉ានី Sayyid Badr bin Hamad bin Hamood Albusaidi ដើម្បីរៀបចំកិច្ចចរចាដោយប្រយោលលើកទី៤ រវាងទីក្រុងតេអ៉េរង់និង វ៉ាស៊ីនតោន ដោយបន្ថែមថា កាលបរិច្ឆេទសម្រាប់កិច្ចចរចា "ត្រូវបានកំណត់"។

leftcenterrightdel
លោក Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tehran (រូបថត៖ vnanet.vn)

កិច្ចចរចាដោយប្រយោលលើកទី ៤ រវាងអ៊ីរ៉ង់និងអាមេរិក ដើមឡើយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣ ឧសភា នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ប៉ុន្តែត្រូវបានពន្យារពេលដោយសារ "ហេតុផលឡូជីស្ទិច" នេះបើយោងតាមសេចក្តីប្រកាសពីអន្តរការីចរចារបស់ប្រទេសអូម៉ង់។

មកទល់ពេលនេះ ការចរចាដោយប្រយោលចំនួន ៣ ត្រូវបានធ្វើឡើងរវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក តាមរយៈការសម្រុះសម្រួលនៃប្រទេសអូម៉ង់ ដែលភាគីទាំងអស់បានទទួលស្គាល់ "លទ្ធផលវិជ្ជមាន"។ ទំនាក់ទំនងដោយប្រយោលបានកត់សម្គាល់កម្រិតទំនាក់ទំនងខ្ពស់បំផុតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ៕

តាម vovworld.vn