អង្គការសហប្រជាជាតិក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ទួរគី និងសហរដ្ឋអាមេរិកក្នុងការសម្របសម្រួលការចរចា ហើយបានបញ្ជាក់ថា អង្គការសហប្រជាជាតិនឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយអត្ថន័យដើម្បីសម្រេចបាននូវគោលដៅនេះ។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសទួរគី Hakan Fidan (កណ្តាល) ធ្វើជាប្រធានកិច្ចប្រជុំរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល នាថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០២៥ (រូបថត៖ BBC/TTXVN)

នាថ្ងៃដដែល លោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ី បានឲ្យដឹងថា ការពិភាក្សាស្តីពីការផ្លាស់ប្តូរអ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុលបាននាំមកនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹងចាប់ផ្តើមដំណើរការសន្ទនានិងសម្រេចបានលទ្ធផលថ្មី។

លោក Antonio Tajani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអ៊ីតាលី និងលោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានស្វាគមន៍ចំពោះទួរគីដែលធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងប្រទេសនេះ ដោយចាត់ទុកថា បណ្តាប្រទេសអឺរ៉ុបកំពុងរៀបចំផែនការបន្ថែមទៀតដើម្បីសម្រេចបានសន្តិភាព។ ទន្ទឹមនឹងនេះ លោក Donald Trump ប្រធានាធិបតីអាមេរិក បានបញ្ជាក់ជាថ្មីម្តងទៀតថា លោកអាចនឹងជួបជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ព្រោះសកម្មភាពនេះគឺចាំបាច់ដើម្បីបញ្ឈប់ជម្លោះនៅអ៊ុយក្រែន៕

តាម vovworld.vn