សម្តេចប៉ាប Leo XIV អំពាវនាវឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់ហ្គាហ្សា
នៅថ្ងៃទី ២១ ខែឧសភា ថ្លែងនៅក្នុងជំនួបសវនការប្រចាំសប្តាហ៍នៅទីលាន St. Peter's សម្តេចប៉ាប Leo XIV បានអំពាវនាវឱ្យអ៊ីស្រាអែលអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា។ យោងតាមសម្តេចប៉ាប ស្ថានភាពនៅតំបន់ហ្គាហ្សាកាន់តែសោកសៅនិងគួរឲ្យព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ។