យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ទីក្រុង Tel Aviv នៅតែបន្តជាចំណុចស្នូលនៃយុទ្ធនាការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ចំពោះការប្រតិបត្តិសង្រ្គាមនៅតំបន់ហ្គាហ្សា បានបណ្តាលឲ្យចំណាប់ខ្មាំងចំនួន ៥៨ នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ចូលរួមក្នុងបាតុកម្មមានអតីតចំណាប់ខ្មាំង  សាច់ញាតិរបស់ចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា និស្សិតសាកលវិទ្យាល័យជាច្រើនអ្នក។ ក្រុមបាតុករបានទាមទារឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ឈានដល់កិច្ចព្រមព្រៀងជាបន្ទាន់ជាមួយក្រុមហាម៉ាស ដើម្បីជួយសង្គ្រោះចំណាប់ខ្មាំងនិងបញ្ឈប់សង្គ្រាម។ នៅទីស្នាក់ការកណ្តាលគណបក្ស Likud របស់លោកនាយករដ្ឋមន្ត្រី Netanyahu ក្រុមបាតុករបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ។ ការប៉ះទង្គិចគ្នាបានបណ្តាលឲ្យមន្ត្រីប៉ូលិស២នាក់រងរបួស ហើយបាតុករ ៦២ នាក់ត្រូវបានចាប់ខ្លួន។

leftcenterrightdel
បារុកម្មនៅប្រទេសស៊ីរី (រូបថត៖ រ៉យទ័រ)

ទាក់ទិននឹងសកម្មភាពផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា ក្រសួងការពារជាតិអ៊ីស្រាអែលកាលពីថ្ងៃទី ២៨ ឧសភាបានឲ្យដឹងថា រថយន្តចំនួន ១២១គ្រឿងទៀត ដែលផ្ទុកទំនិញសង្គ្រោះ បានចូលទៅក្នុងតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការវាយតម្លៃរបស់អង្គការជំនួយអន្តរជាតិ បរិមាណនៃទំនិញសង្គ្រោះដែលចូលមកតំបន់ហ្គាហ្សាក្នុងប៉ុន្មានថ្ងៃកន្លងទៅ គ្រាន់តែបំពេញផ្នែកតូចមួយនៃតម្រូវការបន្ទាន់នាពេលបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សាប៉ុណ្ណោះ៕

តាម vovworld.vn