ដោយប្រកាសនៅលើបណ្តាញសង្គម Truth Social លោក Donald Trump បានឲ្យដឹងថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ហើយប្រធាន EC បានស្នើឱ្យសហរដ្ឋអាមេរិកពន្យារពេលការយកពន្ធ ៥០% លើ EU ពីថ្ងៃទី ១ ខែមិថុនាដល់ថ្ងៃទី ៩ ខែកក្កដា។ ប្រធានាធិបតីអាមេរិកបានយល់ព្រមលើសំណើនេះ ហើយការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងប្រព្រឹត្តិទៅនៅពេលឆាប់ៗនេះ។

leftcenterrightdel
លោក Donald Trump ប្រធានាធិបតីអាមេរិក

មុននោះ  នៅថ្ងៃទី ២៣ ឧសភា លោក Donald Trump បានព្រមានយកពន្ធរហូតដល់ ៥០% លើសហភាពអឺរ៉ុបចាប់ពីថ្ងៃទី ១ ខែមិថុនា ដោយមូលហេតុថា EU ពិបាកសហប្រតិបត្តិការណាស់ ហើយការចរចាពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងតំបន់នេះ "មិនមានវឌ្ឍនភាពឡើយ"។

សហភាពអឺរ៉ុបដែលមានប្រទេសចំនួន ២៧ គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបាននាំចេញទំនិញជាង ៣៧០ ពាន់លានដុល្លារទៅកាន់សហភាពអឺរ៉ុប និងបាននាំចូលទំនិញប្រហែល ៦០៦ ពាន់លានដុល្លារពីតំបន់នេះ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មប្រហែល ២៣៦ ពាន់លានដុល្លារ៕

តាម vovworld.vn