ឯកសារនេះ នឹងរួមបញ្ចូលគោលការណ៍ជាក់លាក់ និងពេលវេលាសម្រាប់ដោះស្រាយជម្លោះ ហើយនឹងត្រូវបានបញ្ជូនទៅភាគីអ៊ុយក្រែនបន្ទាប់ពីសុក្រឹត្យ។ រុស្ស៊ីបានបង្ហាញក្តីសង្ឃឹមថា អ៊ុយក្រែននឹងឆ្លើយតបជាមួយនឹងសំណើរសមស្រប ក្នុងពេលដំណាលគ្នា។ រុស្ស៊ីបានបញ្ជាក់ថា ខ្លួននឹងបន្តជំរុញកិច្ចខិតខំប្រឹងប្រែងការទូត បើទោះជាមានឧបសគ្គពីខាងអ៊ុយក្រែនក៏ដោយ។

មុននោះ នៅថ្ងៃទី១៦ ឧសភា តំណាងរុស្ស៊ី និងអ៊ុយក្រែនបានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ។ ភាគីទាំងពីរបានឯកភាពអនុវត្តន៍ការផ្លាស់ប្តូរអ្នកទោសទ្រង់ទ្រាយធំ និងរួមគ្នាដាក់ចេញនូវទិសដៅដំបូងស្តីពីលទ្ធភាពសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់នាពេលខាងមុខ។ ភាគីអ៊ុយក្រែនក៏បានស្នើឱ្យរៀបចំកិច្ចប្រជុំនៅកម្រិតប្រមុខរដ្ឋ ហើយភាគីរុស្ស៊ីបានកត់សម្គាល់លើសំណើនេះ៕

តាម vovworld.vn