ក្នុងពេលជាមួយគ្នានោះ នៅក្នុងប្រទេសអ៊ីស្រាអែល និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន រលកនៃការតវ៉ាប្រឆាំងសង្រ្គាមនៅតែបន្តកើនឡើង ដែលទាក់ទាញការចូលរួមពីមនុស្សរាប់សែននាក់។

បាតុកម្មដ៏ធំបំផុតបានធ្វើឡើងកាលពីម្សិលមិញក្នុងរដ្ឋធានីរ៉ូមរបស់អ៊ីតាលី ដោយមានការចូលរួមពីមនុស្សប្រហែល ៣០០.០០ នាក់។ បាតុកម្មនេះត្រូវបានរៀបចំឡើងដោយចលនាផ្កាយប្រាំ និងសម្ព័ន្ធឆ្វេងបៃតងនៅប្រទេស អ៊ីតាលី។ ក្រុមអ្នកតវ៉ាបានកាន់បដាជាច្រើន និងបានស្រែកពាក្យស្លោកទាមទារឱ្យបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប និងការបញ្ចប់ការសម្លាប់រង្គាលជនស៊ីវិលប៉ាឡេស្ទីន។

នៅអ៊ីស្រាអែល បាតុកម្មប្រឆាំងសង្រ្គាមនៅតែបន្តធ្វើឡើងរៀងរាល់ល្ងាចថ្ងៃសៅរ៍ ដោយមានការចូលរួមពីមនុស្សរាប់ពាន់នាក់។ ជាពិសេស តំបន់ Tel Aviv ដែលជាចំណុចកណ្តាលនៃយុទ្ធនាការតវ៉ាប្រឆាំង បានឃើញការតវ៉ាប្រឆាំងជាច្រើន។ ក្នុងចំណោមនោះ ការតវ៉ាប្រឆាំងត្រូវបានរៀបចំឡើងដោយសកម្មជនឆ្វេងនិយមប្រហែល ៤០០ នាក់នៅក្នុងសង្កាត់ Kaplan ដោយថ្កោលទោសការចាប់ផ្ដើមឡើងវិញរបស់អ៊ីស្រាអែល ចំពោះការវាយ លុកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី ១៨ ខែមីនា បណ្តាលឲ្យកុមារប៉ាឡេស្ទីនជាច្រើននាក់ត្រូវស្លាប់៕

តាម vovworld.vn