នៅលើបណ្ដាញសង្គម TruthSocial លោកប្រធានាធិបតី ត្រាំ បានប្រកាសថា គណៈប្រតិភូចរចារួមមានលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Howard Lutnick រដ្ឋមន្ត្រីពាណិជ្ជកម្ម តំណាងពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូត Jamieson Greer នឹងទៅកាន់ទីក្រុងឡុងដ៍នៅថ្ងៃទី៩ ខែមិថុនា ដើម្បីពិភាក្សាជាមួយតំណាងភាគីចិនអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះជាការចរចាជុំទី២ សំដៅដោះស្រាយបញ្ហាពន្ធរវាងខឿនសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។
សេចក្តីប្រកាសរបស់លោកប្រធានាធិបតី ត្រាំ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក Xi Jinping ប្រធានរដ្ឋចិន។ កិច្ចសន្ទនាតាមទូរស័ព្ទនេះ ត្រូវបានរំពឹងទុកតាំងពីយូរមកហើយ នៅពេលដែលការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនរងភាពជាប់គាំង ហើយក៏ជាជំនួបលើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរ ចាប់តាំងពីភាគីទាំងពីរបានដាក់ពន្ធសងសឹកលើគ្នាទៅវិញទៅមក ចាប់ពីដើមខែកុម្ភៈកន្លងទៅ៕
តាម vovworld.vn
Type the code from the image