កម្ពុជានិងថៃ បន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ការកែសម្រួលកងកម្លាំងយោធានៅតំបន់ជម្លោះ ត្រូវបានស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពកម្ពុជា និងថៃ។ ប្រការនេះមានសារៈសំខាន់ខ្លាំងណាស់ព្រោះវានឹងជួយជៀសវាងការប៉ះទង្គិច បង្ហូរឈាមគ្នាដែលអាចកើតមានឡើង។
ក្រសួងការពារជាតិកម្ពុជា បានប្រកាសកាលពីថ្ងៃទី៨ ខែមិថុនាថា កងទ័ពកម្ពុជា និងថៃបានជួបប្រជុំគ្នា និងសម្រេចកែសម្រួលកងកម្លាំងនៃភាគីទាំងពីរ សំដៅបន្ធូរបន្ថយភាពតានតឹងទ្វេភាគី។
    |
 |
កងកម្លាំងប្រដាប់អាវុធកម្ពុជាយាមល្បាតតាមព្រំដែន (រូបថត៖ ក្រសួងការពារជាតិកម្ពុជា) |
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ការកែសម្រួលកងកម្លាំងយោធានៅតំបន់ជម្លោះ ត្រូវបានស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពកម្ពុជា និងថៃ។ ប្រការនេះមានសារៈសំខាន់ខ្លាំងណាស់ព្រោះវានឹងជួយជៀសវាងការប៉ះទង្គិច បង្ហូរឈាមគ្នាដែលអាចកើតមានឡើង។
ប្រធានព្រឹទ្ធសភាកម្ពុជាបានអំពាវនាវជាថ្មីម្តងទៀតឲ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ នេះជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចៀសសង្គ្រាមបង្ហូរឈាម និងដើម្បីកសាងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយប្រទេសជិតខាងផងដែរ៕
តាម vovworld.vn