សិក្ខាសាលានេះគឺជាវេទិកាសម្រាប់អ្នកប្រាជ្ញ អ្នកការទូត និងអ្នកស្រាវជ្រាវជុំវិញពិភពលោកចូលរួមពិភាក្សា និងវាយតម្លៃស្ថានភាពសមុទ្រខាងកើតនាពេលថ្មីៗនេះ និងផ្តល់អនុសាសន៍ និងសំណើសម្រាប់ការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីរក្សា និងធានាស្ថានភាពសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។

leftcenterrightdel
រូបថតឧទាហរណ៍ ៖ Vietnam+

ថ្លែងនៅអង្គសិក្ខាសាលានេះ លោកស្រី Nguyen Thi Lan Huong នាយកមជ្ឈមណ្ឌលច្បាប់អន្តរជាតិ - វិទ្យាស្ថានសមុទ្រខាងកើតនៃវិទ្យស្ថានការទូតវៀតណាមបានលើកឡើងនូវការវិវឌ្ឍន៍នៃច្បាប់ថ្មីៗនៅសមុទ្រខាងកើត ជាពិសេសការដែលវៀតណាមនិងហ្វីលីពីនបានដាក់សំណុំឯកសារអំពីខ្ពង់រាបបាតសមុទ្របើកទូលាយជូនគណៈកម្មាធិការដែនកំណត់នៃខ្ពង់រាបបាតសមុទ្ររបស់អង្គការសហប្រជាជាតិ កាលពីខែមិថុនានិងខែកក្កដា ឆ្នាំ ២០២៤ អាស្រ័យហេតុនេះ បង្ហាញពីទិដ្ឋភាពច្បាប់នៅសមុទ្រខាងកើតកាន់តែច្បាស់ជាង និងភាពជិតស្និទ្ធក្នុងចំណោមប្រទេសពាក់ព័ន្ធ។

ទន្ទឹមនឹងនោះ តំណាងរបស់វៀតណាមក៏បានចែករំលែកអំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ លើកកំពស់ទំនួលខុសត្រូវរបស់ប្រទេសពាក់ព័ន្ធក្នុងការសម្របសម្រួលកសាងទំនុកចិត្ត ជំរុញវិធានការសហប្រតិបត្តិការ រួមគ្នាគ្រប់គ្រងហានិភ័យនៃជម្លោះ ធានាសន្តិភាពនិងស្ថិរភាពយូរអង្វែងនៅសមុទ្រខាងកើត៕

បកប្រែដោយ Pham Diep