ថ្លែងទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ១៥ មិថុនា លោក Robert Fico នាយករដ្ឋមន្ត្រីស្លូវ៉ាគី បានប្រកាសថា ប្រទេសនេះនឹងស្នើឲ្យពន្យារពេលបោះឆ្នោតលើកញ្ចប់ទណ្ឌកម្មលើកទី១៨ របស់ EU ប្រឆាំងនឹងរុស្ស៊ីក្នុងកិច្ចប្រជុំបន្ទាប់របស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU)។

leftcenterrightdel
លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី (រូបថត៖ english.nv.ua)

ស្លូវ៉ាគីនឹងមិនគាំទ្រកិច្ចខិតខំប្រឹងប្រែងសំដៅទៅលើប្រាក់ចំណូលរបស់រុស្ស៊ី លុះត្រាតែគណៈកម្មការអឺរ៉ុបផ្តល់ឱ្យប្រទេសនេះ នូវដំណោះស្រាយជាក់ស្តែង ឬកិច្ចខិតខំប្រឹងប្រែងដើម្បីជួយស្លូវ៉ាគីទប់ទល់នឹងវិបត្តិសន្តិសុខថាមពល បន្ទាប់ពីកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទាំងស្រុងពីរុស្ស៊ី។

ទន្ទឹមនឹងនោះ នាថ្ងៃទី ១៥ ខែមិថុនា លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេសហុងគ្រី ក៏បានរិះគន់យ៉ាងខ្លាំងចំពោះកញ្ចប់ទណ្ឌកម្មទី ១៨ ដែលស្នើឡើងដោយសហភាពអឺរ៉ុប (EU) ប្រឆាំងនឹងរុស្ស៊ី ដោយព្រមានថា ទណ្ឌកម្មនេះនឹងមិនត្រឹមតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់វិស័យថាមពលនៃប្រទេសហុងគ្រី និងស្លូវ៉ាគីប៉ុណ្ណោះទេ ថែមទាំងបំផ្លាញសេដ្ឋកិច្ចអឺរ៉ុបកណ្តាលទៀតផង៕

តាម vovworld.vn