ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះភាពតានតឹងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នាថ្ងៃតី ១៣ ខែមិថុនាបានអំពាវនាវឱ្យទាំងអ៊ីស្រាអែលនិងអ៊ីរ៉ង់ អនុវត្តការអត់ធ្មត់ជាអតិបរមានិងជៀស វាងការធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ ខណៈពេលដែលសម្តែង "ការព្រួយបារម្ភជាពិសេស" លើការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរ ចំពេលមានការចរចាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ១៣ មិថុនា ក្រសួងការបរទេសរុស្ស៊ីបានសម្តែងការព្រួយបារម្ភជាពិសេសចំពោះការបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា ដោយបញ្ជាក់ថា សកម្មភាពយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានរំលោភលើធម្មនុញ្ញអង្គការសហប្រ ជាជាតិ និងច្បាប់អន្តរ ជាតិ។ រុស្ស៊ីបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ ដើម្បីជៀស វាងការកើនឡើងភាពតានតឹង។ នៅថ្ងៃដដែល លោក Kaja Kallas ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានប្រកាសថា ស្ថាន ភាពនៅមជ្ឈិមបូព៌ាមានគ្រោះថ្នាក់ និងបានអំពាវនាវឱ្យមានការអត់ធ្មត់។ លោកស្រីក៏បានសង្កត់ធ្ងន់ថា ការទូតនៅតែជាមធ្យោបាយដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហា ហើយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីកាត់បន្ថយភាពតានតឹង។
    |
 |
លទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែលនៅតាមដងផ្លូវនៃរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ (រូបថត៖ REUTERS) |
លោក Mahmoud Ali Youssouf ប្រធានសហភាពអាហ្រ្វិក (AU) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើគោលដៅប្រហែល ១០០ កន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបានអំពាវ នាវឱ្យភាគីទាំងអស់ បញ្ចប់ការប្រឈមមុខដាក់គ្នាជាបន្ទាន់ និងអនុវត្តការអត់ធ្មត់ជាអតិបរមា ដោយសង្កត់ធ្ងន់ថា ការវិវឌ្ឍបច្ចុប្បន្នគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងសន្តិភាពអន្តរជាតិ។
ទន្ទឹមនឹងនេះដែរ កាលពីម្សិលមិញ លោក Donald Trump ប្រធានាធិបតីអាមេរិក បានជំរុញឱ្យប្រទេសអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ លោកបានព្រមានថា ផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ។ នេះជាការលើកឡើងដំបូងរបស់មេដឹកនាំអាមេរិកបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារលើក្រុងតេអេរ៉ង់។ លោក Donald Trump ប្រធានាធិបតី បាននិយាយថា អ៊ីស្រាអែលមានឧបករណ៍យោធាល្អបំផុត និងគ្រោះថ្នាក់បំផុតជាច្រើននៅក្នុងពិភពលោក ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់វា។ លោកបានព្រមានថា ផលវិបាកនឹងអាក្រក់ជាងអ្វីដែលអ៊ីរ៉ង់បានដឹងឬស្រមៃ ហើយបានសង្កត់ធ្ងន់ថានៅមានពេលវេលាដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាបង្ហូរឈាមនេះ៕
តាម vovworld.vn