ហានិភ័យនៃភាពវឹកវរអាកាសចរណ៍បារាំង ដោយសារការធ្វើកូដកម្ម
ជើងហោះហើររាប់រយត្រូវបានលុបចោល ដែលធ្វើឱ្យអ្នកដំណើរនៅអឺរ៉ុបដំណើរជាង ៣០.០០០ នាក់រងការប៉ះពាល់ ខណៈភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់បារាំងនាថ្ងៃទី ៣ កក្កដា បានចាប់ផ្តើមធ្វើកូដកម្មរយៈពេលពីរថ្ងៃ សំដៅតវ៉ាចំពោះកង្វះបុគ្គលិក និងការគ្រប់គ្រងអន់ខ្សោយ។
កូដកម្មត្រូវបានដឹកនាំដោយសហជីពធំទីពីរនិងទីបីរបស់ប្រទេសបារាំងគឺ UNSA-ICNA និង USAC-CGT។ សហជីពបានទាមទារឲ្យកែលំអរលក្ខខណ្ឌការងារ បង្កើនបុគ្គលិក និងប្រព័ន្ធបច្ចេកទេសហួសសម័យ និងវិធីសាស្រ្តគ្រប់គ្រងដែល "មិនស៊ីគ្នានឹងសុវត្ថិភាព និងស្ថិរភាព"។ ទោះជាយ៉ាងណា សហជីពធំជាងគេរបស់ប្រទេសបារាំងគឺ SNCTA មិនបានចូលរួមក្នុងកូដកម្មនោះទេ។
    |
 |
យន្តហោះចតនៅអាកាសយានដ្ឋាន Paris Orly ក្នុងទីក្រុងប៉ារីស (រូបថត៖ vnanet.vn) |
តាមការព្យាករណ៍ កម្រិតផ្អាកជើងហោះហើរ នឹងកាន់តែធ្ងន់ធ្ងរនៅថ្ងៃទី ៤ កក្កដានេះ ដែលជាពេលវេលាជិតដល់ថ្ងៃវិស្សមកាលសិក្សា។ តាមនោះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង (DGAC) បានស្នើឱ្យអាកាសយានដ្ឋានក្នុងរដ្ឋធានីប៉ារីស និងទីក្រុងភាគខាងជើង Beauvais កាត់បន្ថយ ៣០% ជើងហោះហើរ នៅថ្ងៃទី ៤ ខែកក្កដា។
មិនត្រឹមតែប្រទេសបារាំងប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពអាកាសចរណ៍នៅអឺរ៉ុបខាងលិចក៏ត្រូវបានប៉ះពាល់ដែរ។ Ryanair ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អឺរ៉ុបបានប្រកាសថា ខ្លួនត្រូវលុបចោលជើងហោះហើរចំនួន ១៧០ ជើង នៅថ្ងៃទី ៣ ខែកក្កដា៕
តាម vovworld.vn