ប្រទេសដែលលោកប្រធានាធិបតី Donald Trump បានផ្ញើលិខិតជូនដំណឹងអំពីអត្រាពន្ធបដិកាថ្មី រួមមានប្រទេសប្រេស៊ីល ហ្វីលីពីន ស្រីលង្កា អាល់ហ្សេរី អ៊ីរ៉ាក់ លីប៊ី ប្រ៊ុយណេ និងម៉ុលដូវ៉ា។ អត្រាពន្ធបដិការបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសទាំងនេះ រួមមានអត្រាទាបបំផុត ២០% សម្រាប់ប្រទេសហ្វីលីពីន អត្រាពន្ធ ២៥% សម្រាប់ប្រ៊ុយណេ និងម៉ុលដាវ៉ា អត្រា ៣០% សម្រាប់ស្រីលង្កា អាល់ហ្សេរី អ៊ីរ៉ាក់ និងលីប៊ី និងអត្រាខ្ពស់បំផុតគឺ ៥០% សម្រាប់ប្រេស៊ីល។

leftcenterrightdel
លោក Donald Trump នៅផ្សារហ៊ុន Bombay (BSE) ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ (រូបថតឯកសារ៖ REUTERS/Francis Mascarenhas)

មុននោះ លោកប្រធានាធិបតី Trump កាលពីថ្ងៃទី ៧ ខែកក្កដា ក៏បានផ្ញើលិខិតស្រដៀងគ្នានេះទៅកាន់ប្រទេសចំនួន ១៤ រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធទាំងពីររបស់សហរដ្ឋអាមេរិក គឺជប៉ុន និងកូរ៉េខាងត្បូង ជាមួយនឹងអត្រាពន្ធចាប់ពី ២៥% - ៤០%។ ប្រទេសទាំងអស់នេះមានកាលបរិចេ្ចទ ដល់ថ្ងៃទី១ ខែសីហា ដើម្បីធ្វើការចរចា និងឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក មុនពេលអត្រាពន្ធបដិកាថ្មីរបស់អាមេរិកបានចូលជាធរមាន។

ចាប់តាំងពីការប្រកាសពន្ធបដិកាលើដៃគូពាណិជ្ជកម្មអាមេរិកនៅដើមខែមេសា រដ្ឋបាលរបស់លោកប្រធានាធិបតី Trump សង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចំនួន ៩០ ក្នុងរយៈពេល ៩០ ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អាមេរិកទើបតែសម្រេចបានកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស និងកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយវៀតណាម និងចិនតែប៉ុណ្ណោះ៕

តាម vovworld.vn