ថ្លែងក្នុងទូរទស្សន៍ Rossiya-1 ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាហ្វហ្គានីស្ថាន លោក Dmitry Zhirnov បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្រេចចិត្ត ទទួលស្គាល់រដ្ឋឥស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថាន តាមសំណើរបស់រដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov ដើម្បីបង្ហាញពីបំណងចង់បង្កើតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាហ្វហ្គានីស្ថាន។
កងកម្លាំងតាលីបង់បានចូលកាន់អំណាចនៅអាហ្វហ្គានីស្ថានក្នុងខែសីហាឆ្នាំ ២០២១ ប៉ុន្តែរហូតមកដល់ពេលនេះគ្មានប្រទេសណាទទួលស្គាល់រដ្ឋាភិបាលនេះឡើយ។ ក្នុងពេលនោះ រុស្ស៊ីកំពុងកសាងទំនាក់ទំនង ជាមួយរដ្ឋាភិបាលតាលីបង់ជាបណ្តើរៗ៕
តាម vovworld.vn
Type the code from the image