សេចក្តីប្រកាសរបស់ IAEA បានបញ្ជាក់ថា ក្រុមអធិការនៃទីភ្នាក់ងារនេះបានចាកចេញពីប្រទេសអ៊ីរ៉ង់ដោយសុវត្ថិភាព ហើយកំពុងធ្វើដំណើរវិលត្រឡប់ទៅទីស្នាក់ការក្នុងទីក្រុងវីយែន ប្រទេសអូទ្រីសវិញ បន្ទាប់ពីស្នាក់នៅទីក្រុងតេអេរ៉ង់ ក្នុងបរិបទដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

leftcenterrightdel
រូបសញ្ញារបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅទីស្នាក់ការកណ្តាលក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស (រូបថត៖ Reuters)

មុននោះ កាលពីថ្ងៃទី២ ខែកក្កដា ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានចេញក្រឹត្យមួយដោយផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA ។ ក្រឹត្យនេះមិនបានបញ្ជាក់ពីពេលវេលា ឬព័ត៌មានលម្អិតនៃការផ្អាកនេះទេ ប៉ុន្តែការសម្រេចចិត្តនេះ នឹងរឹតត្បិតបន្ថែមទៀតលើសកម្មភាពរបស់ក្រុមអធិការ IAEA នៅក្នុងប្រទេសនេះ៕

តាម vovworld.vn