នៅក្នុងជំនួប លោក Tran Thanh Man ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សមាគមមិត្តភាពម៉ារ៉ុក-វៀតណាម ព្រមទាំងចាត់ទុកថា សមាគមគឺជាស្ពានតភ្ជាប់មួយដើម្បីជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ រៀបចំសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយរូបភាពនៃប្រទេស និងមនុស្សវៀតណាមនៅម៉ារ៉ុក ជាពិសេសជំរុញការកសាងខ្លោងទ្វារវៀតណាមនៅម៉ារ៉ុក ខ្លោងទ្វារម៉ារ៉ុកនៅវៀតណាម ដែលជាស្នាដៃវប្បធម៌ជួយជំនាន់ក្រោយចងចាំជានិច្ចនូវឫសគល់របស់ពួកគេ។ លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើឱ្យភាគីទាំងពីរបន្តពិភាក្សាអំពីការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរ ដើម្បីធ្វើសកម្មភាពសហប្រតិបត្តិការជាក់ស្តែង ជាពិសេសលើវិស័យវប្បធម៌ អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

leftcenterrightdel
លោក Mustafa El Ktiri ប្រធានសមាគមមិត្តភាពម៉ារ៉ុក-វៀតណាម ផ្តល់សៀវភៅ “តំបន់ប្រវត្តិសាស្ត្រ និងអនុស្សាវរីយ៍ចំនួន ១០៦ របស់ប្រទេសម៉ារ៉ុក” ដល់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម

ដោយយល់ស្របនឹងការវាយតម្លៃរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី ម៉ារ៉ុក-វៀតណាម លោក Mustafa El Ktiri បានសម្តែងនូវសេចក្តីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ម៉ារ៉ុក-វៀតណាម កំពុងអភិវឌ្ឍយ៉ាងល្អ ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។ លោក Mustafa El Ktiri បានបញ្ជាក់ថា ម៉ារ៉ុកនឹងរួមដំណើរជាមួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមជានិច្ច ដើម្បីជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

* នាព្រឹកថ្ងៃដដែល នៅរដ្ឋធានី Rabat លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោកស្រី Lubna Srhiri ប្រធានក្រុមសមាជិកសភាមិត្តភាពម៉ារ៉ុក-វៀតណាម។ ប្រធានក្រុមសមាជិកសភាមិត្តភាពម៉ារ៉ុក-វៀតណាម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា មិនត្រឹមតែពង្រឹងទំនាក់ទំនងនយោបាយ ការទូត និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្ញើសារអំពីចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរទៀតផង ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងរដ្ឋសភាវៀតណាម ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន មិនត្រឹមតែរវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរប៉ុណ្ណោះទេ ថែមទាំងរវាងប្រជាជននៃប្រទេសទាំងពីរទៀតផង។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបលោកស្រី Lubna Srhiri ប្រធានក្រុមសមាជិកសភាមិត្តភាពម៉ារ៉ុក-វៀតណាម

លោក Tran Thanh Man ប្រធានរដ្ឋសភា បានវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមសមាជិកសភាមិត្តភាពម៉ារ៉ុក-វៀតណាម ក៏ដូចជាក្រុមសមាជិកសភាមិត្តភាពវៀតណាម-ម៉ារ៉ុក ព្រមទាំងអះអាងថា ក្រុមសមាជិកសភាមិត្តភាពនៃប្រទេសនិមួយៗគឺជាស្ពានតភ្ជាប់សម្រាប់ឃ្លាំមើលកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋសភាវៀតណាមជាមួយសភាជាន់ទាប និងព្រឹទ្ធសភាម៉ារ៉ុក។ លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំគ្រប់លំដាប់ថ្នាក់ ជាពិសេសរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋសភា និងគណៈកម្មាធិការជំនាញ និងរវាងក្រុមសមាជិកសភាមិត្តភាពទាំងពីរ ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពសភានៃប្រទេសនីមួយៗ ជាពិសេសនៅឆ្នាំ ២០២៦ នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត។ លោក Tran Thanh Man ប្រធានរដ្ឋសភា ក៏បានស្នើថា ក្នុងតួនាទីជាសមាជិកសភា Casablanca និងជាប្រធានក្រុមសមាជិកសភាមិត្តភាពម៉ារ៉ុក-វៀតណាម លោកស្រី Lubna Srhiri នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុង Casablanca និងមូលដ្ឋាននានារបស់វៀតណាម រួមទាំងទីក្រុងហូជីមិញផងដែរ។

* នារសៀលថ្ងៃទី ២៦ ខែកក្កដា លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍អាណិកជនវៀតណាមនៅម៉ារ៉ុក។

* នាព្រឹកថ្ងៃទី២៦ ខែកក្កដា នៅទីក្រុង Kenitra ប្រទេសម៉ារ៉ុក លោកស្រី Nguyen Thi Thanh Nga លោកជំទាវលោក Tran Thanh Man ប្រធានរដ្ឋសភា បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងជួបសំណេះសំណាលជាមួយសហគមន៍អាណិកជនវៀតណាមនៅភូមិវៀតណាម ដែលជានិមិត្តរូបដ៏រស់រវើកនៃចំណងមិត្តភាពវៀតណាម-ម៉ារ៉ុក។

* គួរបញ្ជាក់ថា នារសៀលថ្ងៃទី ២៥ ខែកក្កដា (ម៉ោងក្នុងតំបន់) នៅទីក្រុង Casablanca លោក Tran Thanh Man ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមកិច្ចសន្ទនាគោលនយោបាយស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ម៉ារ៉ុក។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូចូលរួមកិច្ចសន្ទនាគោលនយោបាយស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ម៉ារ៉ុក

មានប្រសាសន៍នៅក្នុងកិច្ចសន្ទនា លោក Tran Thanh Man ប្រធានរដ្ឋសភា បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តនៅអាហ្វ្រិក ជាពិសេសប្រទេសម៉ារ៉ុក។ យោងតាមលោកប្រធានរដ្ឋសភា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងម៉ារ៉ុកគឺធំធេងណាស់ ប៉ុន្តែមិនទាន់ត្រូវបានទាញយកឱ្យបានសក្តិសមនៅឡើយ។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅតែមានកម្រិតតិចតួច ហើយគម្រោងវិនិយោគផ្ទាល់រវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។ ដោយឈរលើមូលដ្ឋាននោះ លោកប្រធានរដ្ឋសភាបានលើកច្បាស់ថា នាពេលខាងមុខ ភាគីទាំងពីរគប្បីបំពេញបន្ថែមក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រទេសទាំងពីរគប្បីត្រូវពិនិត្យឡើងវិញ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការដែលខ្វះខាត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគក្នុងវិស័យដែលជាប្រៀបខ្លាំង។ លោកប្រធានរដ្ឋសភាបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកទម្រង់នៃការកសាងតំបន់វត្ថុធាតុដើម ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម ជលផល មជ្ឈមណ្ឌលកែច្នៃនាំចេញ និងការជួញដូរទំនិញសមស្របនឹងលក្ខខណ្ឌរបស់ប្រទេសម៉ារ៉ុក។ រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយរដ្ឋសភាម៉ារ៉ុកដើម្បីចែករំលែកបទពិសោធន៍ក្នុងការបង្កើតច្បាប់ ជាពិសេសលើវិស័យទាក់ទិននឹងពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើតបរិយាកាសផ្លូវច្បាប់អំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ល៕

បកប្រែដោយ Huyen Trang