ចូលរួមក្នុងកម្មវិធីនេះ គណៈប្រតិភូនឹងចូលរួមសកម្មភាពផ្លាស់ប្តូរនៅលើនាវា Nippon Maru ទៅទស្សនាប្រទេសជប៉ុន សិង្ហបុរី និងថៃ។ នៅក្នុងប្រទេសនីមួយៗ គណៈប្រតិភូនឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលនៃប្រទេសសាមី ព្រមទាំងទៅទស្សនាស្ថាប័ន សាលារៀន រម្មណីយដ្ឋាន ជួបប្រាស្រ័យជាមួយយុវជនក្នុងតំបន់ និងស្វែងយល់អំពីវប្បធម៌តាមរយៈការស្នាក់នៅផ្ទះសំណាក់របស់ប្រជាជន។

leftcenterrightdel
ចូលរួមក្នុងកម្មវិធីនេះ គណៈប្រតិភូនឹងធ្វើការ និងផ្លាស់ប្តូរនៅលើនាវា Nippon Maru ទៅទស្សនាប្រទេសជប៉ុន សិង្ហបុរី និងថៃ (រូបថត៖ គណៈកម្មការរៀបចំ)

ប្រធានបទពិភាក្សានៅឆ្នាំនេះត្រូវបានជ្រើសរើសចេញពីផែនការអនុវត្ត "សេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន៖ ដៃគូដែលអាចទុកចិត្តបាន" ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល ដើម្បីរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ឆ្នាំ២០២៣។

កម្មវិធី  SSEAYP ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុននិងបណ្តាប្រទេសអាស៊ានតាំងពីឆ្នាំ ១៩៧៤ មក។ វៀតណាមបានចូលរួមជាផ្លូវការនៅឆ្នាំ ១៩៩៦ បន្ទាប់ពីចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៥។ នេះគឺជាឱកាសពិសេសសម្រាប់យុវជនវៀតណាម រៀនសូត្រ អភិវឌ្ឍជំនាញ និងណែនាំអំពីរូបភាពនៃជំនាន់វ័យក្មេងដ៏ស្វាហាបដល់មិត្តអន្តរជាតិ៕

បកប្រែដោយ Huyen Trang