ដោយមានសកម្មភាពជាច្រើនដូចជា៖ សិល្បៈ កីឡា សិក្ខាសាលា កិច្ចពិភាក្សា និងការផ្លាស់ប្តូរវប្បធម៌ មហោស្រពឆ្នាំ២០២៥ នឹងបង្កើតឱកាសសម្រាប់យុវជនជំនាន់ក្រោយរបស់វៀតណាមនៅអឺរ៉ុប យល់កាន់តែច្បាស់អំពីអត្តសញ្ញាណវប្បធម៌ជាតិ និងបំផុសស្មារតីទទួលខុសត្រូវចំពោះសហគមន៍។

leftcenterrightdel
យុវជនថតរូបអនុស្សាវរីយ៍នៅមហោស្រពយុវជន និងនិស្សិតវៀតណាមលើកទី១០ នៅអឺរ៉ុប ដែលប្រារព្ធឡើងនៅប្រទេសអាល្លឺម៉ង់

លោក Nong Khac Duy ប្រធានសមាគមនិស្សិតវៀតណាមនៅហុងគ្រី ប្រធានគណៈកម្មការរៀបចំមហោស្រពឆ្នាំ២០២៥ បានសង្កត់ធ្ងន់ថា មហោស្រពគឺជាឱកាសសម្រាប់យុវជន និងនិស្សិតវៀតណាមមកពីប្រទេសជាច្រើននៅអឺរ៉ុប ជួបជុំ និងចែករំលែកវប្បធម៌ តភ្ជាប់ ផ្លាស់ប្តូរ និងជំរុញសេចក្តីស្រឡាញ់ចំពោះមាតុភូមិ។

ឆ្នាំ២០២៥ មហោស្រពប្រព្រឹត្តទៅក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងហុងគ្រី (១៩៥០ - ២០២៥) និងខួបលើកទី ៧៥ នៃទិវាប្រពៃណីរបស់សិស្ស និងនិស្សិតវៀតណាម (១៩៥០ - ២០២៥)។ គណៈកម្មាធិការរៀបចំសង្ឃឹមថា មហោស្រពនឹងពង្រីកប្រពៃណីស្នេហាជាតិ និងទទួលស្គាល់ការរួមវិភាគទានរបស់ជំនាន់យុវជន និងនិស្សិតវៀតណាមនៅបរទេស។

នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលត្រូវបានរៀបចំប្ដូរវេននៅប្រទេសជាច្រើននៅអឺរ៉ុប ដូចជា៖ ឆែក អាល្លឺម៉ង់ បារាំង ហូឡង់ រុស្សី... ហើយឆ្នាំនេះជាលើកទី២ ដែលហុងគ្រីទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីរយៈពេល ៧ ឆ្នាំ៕

បកប្រែដោយ Thanh Cong